Connect with us

ព័ត៌មានជាតិ

មន្ត្រី​សង្គមកិច្ច​ពន្យល់​ពី​ភាពជោគជ័យ​របស់​រដ្ឋា​ភិ​បាល​លើ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​​

បានផុស

នៅ

​មន្ត្រី​សង្គមកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំ​ឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ បាន​ជួបប្រទះ​បញ្ហា​ជាច្រើន ប៉ុន្តែ​មកដល់ពេលនេះ កម្មវិធីសម្រេច​បាន​ជោគជ័យ​លើសពី​ការរំពឹងទុក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​បាន​មាន​ប្រសាសន៍ថា ភាពជោគជ័យ​លើសពី​ការរំពឹងទុក ដោយហេតុថា កម្ពុជា​ពុំ​ធ្លាប់មាន​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដែលមាន​ទំហំធំធេង និងទូលំទូលាយ​បែបនេះ​ទេ ហើយពី​ដំបូង​ថ្នាក់ដឹកនាំ​សំខាន់ៗសុទ្ធ​តែ​បារម្ភ​ខ្លាច​ថា​ដំណើរការ​នឹងមិន​អាចទៅរួច​ឡើយ។ ប៉ុន្តែ​ឥឡូវនេះ​កម្មវិធី​ដំណើរការ​មកដលដំ​ណាក់​កាល​មួយ​ដែល​ជោគជ័យ ពោលគឺ​លទ្ធផល​ជាក់ស្តែង​មិន​នឹកស្មាន​ដល់ “ ។​

​លោក សំហេង បុរស បាន​មានប្រសាសន៍​ឲ្យ​ដឹងនៅក្នុង​វគ្គ​បំប៉ន​សមត្ថភាព​ម​ន្ត្រី​សង្គមកិច្ច​ដែល​ផ្តោត​លើ​ដំណើរការ និងយន្តការ​អនុវត្ត​កម្មវិធី​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន នា​ថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០២០នេះ នៅ​ក្រសួង​សង្គមកិច្ច​ ដែល​វគ្គ​បំប៉ន​សមត្ថ​ភាព​នោះ​ធ្វើឡើង​សម្រាប់​មន្ត្រី​ដែលជា​ជន​បង្គោល​ផ្នែក​សង្គមកិច្ចមកពី២៥រាជធានី ខេត្ត​ ហើយ​មន្ត្រី​ទាំងនោះក៏​ជា​ជន​បង្គោល​ នៃកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ដែរ ។​

គួរ​រំលឹក​បន្ថែមថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ បានចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ហើយ​បច្ចុប្បន្ននេះ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាលនៃ​ខែទី៧ ដោយ​គិត​ជា​មធ្យម​ក្នុង​មួយខែ កម្មវិធី​ចំណាយ​ថវិកា​អស់ ៣០លាន​ដុល្លារ​អាមេរិក​ ដោយមាន​អ្នកទទួលផល​ចាប់ពី​ជាង៤០ម៉ឺន​គ្រួសារ រហូតដល់ជាង៧០ម៉ឺន​គ្រួសារ​ក្នុង​មួយខែ។​

ចំណែក​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃក្រសួង​សង្គមកិច្ច បាន​លើក​ឡើង​អំពី​តួនាទី​ នៃមន្ត្រី​ជា​ជន​បង្គោល​ទាំងនោះ​ថា ក្រៅតែពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួ​សារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ទៅមន្ត្រី​ដែលជា​ជន​បង្គោល​ទាំង​២៥រាជធានី ខេត្ត​ នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ធ្វើ ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ​ក្រោម​អាយុ២ឆ្នាំ​ ក្នុង​គ្រួសារ​ក្រីក្រ និងការងារ​នានា ពាក់ព័ន្ធ​នឹង​សេវាសង្គម​ ដូចជា​កម្មវិធី​មនុស្ស​ចាស់ កម្មវិធី​កុមារ និង​កម្មវិធី​ជនពិការ​ជាដើម ៕

អត្ថបទ ៖ ​វ​ត្តី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ៖ សមាជិក​ណាតូ គួរ​បង្កើន​ប្រាក់​ការពារ​ជាតិ​ឲ្យ​ដល់ ៥% នៃ GDP

នយោបាយ១១ នាទីutes មុន

ក្រុមយុវជនកម្ពុជា ប្រកាសប្តេជ្ញាការពារសមិទ្ធផលនានារបស់ជាតិដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករា

សេដ្ឋកិច្ច១៣ នាទីutes មុន

សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ ១០០ ខ្នង ដើម្បីធានាការផ្គង់លើទីផ្សារ

ព័ត៌មានជាតិ២៣ នាទីutes មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ជីវិតកម្សាន្ដ២៣ នាទីutes មុន

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម