Connect with us

សេដ្ឋកិច្ច

បារាំងនឹងបន្ត​ជួយក្រសួងកសិកម្ម​លើការអភិវឌ្ឍ​អនុវិស័យវារីវប្បកម្ម​ ដំណាំកៅស៊ូ​ និងផលិតកម្មពោត

បានផុស

នៅ

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)​នឹងបន្តជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​លើការ​អភិវឌ្ឍអនុវិស័យវារីវប្បកម្ម ​ដំណាំកៅស៊ូ ​និងផលិតកម្មពោតដែលនឹងចូលរួមចំណែកលើក​ កម្ពស់​កម្រិតជីវភាពប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងជំនួបជាមួយលោក វេង សាខុន ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​កាល​ពីរសៀល​ថ្ងៃទី ២០ កញ្ញា លោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំង​សម្រាប់​អភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍បានលើកឡើង​ថា AFD មានគម្រោងពីរដែលនឹងជួយ​ដល់​ក្រសួងកសិកម្មគឺទី ១.ទាក់ទងនឹងការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម ដែលគ្រោងនឹង​អនុម័តនៅចុងឆ្នាំ​នេះ និងទី២. ទាក់ទងនិងដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងអនុមតិនៅឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានគាំទ្រចំពោះគម្រោងពីរដែលទីភ្នាក់បារាំងនឹងជួយក្រសួងក្នុងនោះមានអនុវិស័យវារីវប្បកម្មកម្ពុជាទាំងទឹកសាប និងសមុទ្រ ត្រូវធ្វើការអភិវឌ្ឍជាចាំបាច់ ធ្វើយ៉ាងណាឲ្យស្របតាម កំណើនសេដ្ឋកិច្ច តម្រូវការទីផ្សារ កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់បរិមាណផលចាប់រៀងរាល់ឆ្នាំ។

ដោយឡែកផលិតកម្មកៅស៊ូគ្រូសារនិងផលិតកម្មពោត ដែលបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព លើកកម្ពស់ផលិតកម្មចំណីសត្វ និងកាត់បន្ថយការនាំចូល។

នៅក្នុងជំនួបនោះដែរលោកនាយក Jean Pierre Marcelli បានបង្ហាញអំពីទស្សនផ្ទាល់ខ្លួនពីការពិនិត្យ និងវាយតម្លៃលើសមិទ្ធផលកន្លងមកដែលភាគីទាំងពីរបានសហការរួមគ្នាអនុវត្ត និងសិក្សាស្វែងយល់បន្ថែមអំពីសេចក្តីត្រូវការចាំបាច់នាពេលបច្ចុប្បន្ននៃវិស័យកសិកម្មបន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩ក៏ដូចជាពិនិត្យមើលគម្រោងអាទិភាពសំខាន់ៗ មួយចំនួនសម្រាប់អនុវិស័យនីមួយៗ​ដែលត្រូវការចាំបាច់ និងចង់ឲ្យ AFD ជួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងពង្រឹងកិច្ចសហ​ប្រតិបត្តិការ​លើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។

លោករដ្ឋមន្រ្តី បានស្នើឲ្យ AFD ពិនិត្យពិចារណាលើការលើកគម្រោងចាំបាច់ដែល​ទាក់ទងទៅដល់​លើកកម្ពស់ខ្យែច្រវ៉ាក់ផលិតកម្មកសិកម្មនរួមទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ បម្រើដល់​ការ​ផលិតនិងការកែច្នៃដែលជាតម្លៃតម្លៃបន្ថែម ដែលមានលក្ខណប្រទាក់ក្រឡាគ្នា ដែលទាមទារចាំ​បាច់​អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាំងទាំងខ្សែច្រវ៉ាក់ផលិតកម្ម និងការកែច្នៃ ហើយករណីនេះ យើង​ត្រូវការការគាំទ្រជំនួយឧបត្ថម្ភ និងកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមទាំងការផ្តល់​ឥណ​ទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជន៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម