Connect with us

សេដ្ឋកិច្ច

ប្រេងសាំងបន្តចុះថ្លៃ នៅត្រឹម ៤,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត ៤,៨៥០រៀល

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី ២១ ខែ កញ្ញា នេះថា តម្លៃប្រេងសាំងធម្មតា លក់រាយក្នុងសប្តាហ៍នេះ មានតម្លៃ ៤,៣៥០រៀល និងប្រេងម៉ាស៊ូត ៤,៨៥០រៀល ក្នុងមួយលីត្រ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមតម្លៃថ្មីនេះ មានន័យថា ប្រេងសាំងធម្មតា ចុះថ្លៃ ៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ចុះថ្លៃ ៣៥០រៀល។

បច្ចុប្បន្ន ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម