Connect with us

សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២ រក្សាត្រឹមកម្រិត ៥,៣ភាគរយ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន​ សម្រាប់​ប្រទេស​កម្ពុជា នៅកម្រិត៥,៣ភាគរយ ក្នុងឆ្នាំ២០២២ និងបានទម្លាក់ការព្យាករណ៍​ឆ្នាំ២០២៣ ​មកនៅត្រឹម៦,២ ភាគរយ ពី៦,៥ ភាគរយ​ ដោយសារការចុះ​ខ្សោយនៃកំណើន​សេដ្ឋកិច្ចពិភពលោក។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO​ 2022 Update)​ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការនាំចេញ​ផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំ ជាមួយកំណើន​៣៩,៨ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុបក៏​ដោយ។ វិស័យកម្ម​ន្តសាលមិនមែន​កាត់ដេរ​បាន​បន្ត​សន្ទុះ​កំណើន​ដ៏រឹងមាំ ខណៈ វិស័យ​សំណង់​បាន​ងើប​ឡើង​វិញ​ជា​បណ្តើរៗជាមួយ​ការ​នាំ​ចូល​សម្ភារ​សំណង់​កើន​ឡើង២២,៨​ភាគរយ។ ចំណែកវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើង៩,១ភាគរយ នៅ​ឆ្នាំនេះ មុនពេលថយមកត្រឹម៨,៦ភាគរយ នៅឆ្នាំ២០២៣​ដោយសារការចុះ​ខ្សោយនៃតម្រូវ​ការក្រៅស្រុក។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា  បានលើកឡើងថា​ ការកើន​ឡើងនៃការ​នាំចេញ​ផលិតផល​កម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្មបាន​ជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២  ទោះបីជាមាន​ការ​ថយចុះ​នៃកំណើនវិស័យកសិកម្ម ដែលបណ្តាលមកពី​ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ​ និងជី ព្រមទាំងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។​ លោកស្រីបានបញ្ជាក់ថា អន្តរាគមន៍សេដ្ឋ​កិច្ច​សង្គមរបស់រាជរដ្ឋាភិបាលដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង​គ្រោះ​ បាននិងកំពុងមាន​ប្រសិទ្ធភាពក្នុងការកាត់បន្ថយផល​ប៉ះពាល់នៃការកើនឡើង​ថ្លៃ​ទំនិញលើ​ពិភព​លោក​សម្រាប់ពលរដ្ឋ​ក្រីក្រ។

របាយការណ៍ខាងលើបានដំឡើងការព្យាករណ៍អតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ ៥,០ភាគរយ ពីការព្យាករ ៤,៧ភាគរយ ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល​នៃ​ការ​កើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមក​ពីការឈ្លានពានរបស់រុស្ស៊ី​លើអ៊ុយក្រែន។​ ចំពោះការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សា​ទុកនៅ២,២ភាគរយ ។

ហានិភ័យសម្រាប់ទស្សនវិស័យនេះ រួមមានការលចឡើងនៃមេរោគកូវីដ១៩ ប្រភេទថ្មីនិងជំងឺអុតស្វាកំណើនឆាប់រហ័ស​នៃកម្ចីមិនដំណើរការកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និងការកើនឡើងនៃថ្លៃថាមពល និងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក។

លោកស្រី Jyotsana Varma បានថ្លែងបញ្ជាក់ថា៖ «ការគាំទ្ររបស់ ADB ដល់កម្ពុជា​គឺ​ស្របទៅនឹងអាទិភាព​កំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB ​កំពុង​អនុវត្តន៍​គម្រោង​វិនិយោគ​ដែលមានទឹកប្រាក់ ២,៤៣ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា»។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី​និងជំនួយ​សម្រាប់​ស្ថាប័នរដ្ឋចំនួន៣២៧,១លានដុល្លារ ហើយបានកៀរគរបន្ថែម៥លានដុល្លារ​តាមរយៈ​សហ​ហិរញ្ញប្បទានសម្រាប់កម្ពុជា។ សម្រាប់ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជា​ឆ្នាំ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារ និងជំនួយ ចំនួន៤៣,៩​លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម