សេដ្ឋកិច្ច
ចិនបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ ផ្តល់ការងារជាង ២ ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិន (Milanna Leather Ware M-F-Y Cambodia Co, LTD ) បានបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងភូមិក្របីត្រាំ ឃុំជង្រុកស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយរោងចក្រនេះ មានតម្រូវការកម្លាំងពលកម្មរហូតដល់ជាង ២ ០០០នាក់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតកាបូប និងខ្សែក្រវ៉ាត់នៅថ្ងៃទី ២២ ខែ កញ្ញានេះថា បច្ចុប្បន្នសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ទទួលបានលទ្ធផលដ៏គួរឱ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

លោកបន្តថា ទាំងអស់នេះ គឺផ្តើមចេញពីផ្លែផ្កានៃសន្តិភាព ដែលបានបង្កលក្ខណៈងាយស្រួល និងឱកាសដល់អ្នកវិនិយោគជាច្រើន មករកស៊ីក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបងប្អូនប្រពលរដ្ឋ មានការងារធ្វើគ្រប់ៗគ្នា ហើយតាមរយៈការងារនេះដែរ គឺបានជួយជ្រោងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិរីកចម្រើន។
លោកអភិបាលខេត្ត បានកោតសរសើរ ម្ចាស់រោងចក្រ សហគ្រាស ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគ ក្នុងខេត្តកំពង់ស្ពឺ ហើយបើគិតមកដល់បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនូនសរុបប្រមាណ១៨៦កន្លែង និងមានកម្លាំងពលកម្មចំនួន ១៤៨ ៣៦៧នាក់ ក្នុងនោះស្រី ១១៥ ៤៧៥នាក់៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ