Connect with us

សេដ្ឋកិច្ច

មកដឹងពីចំនួនប្រាក់ខែ ដែលត្រូវជាប់ពន្ធ នៅកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្ធលើប្រាក់បៀវត្ស (Tax on salary) គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលរូបវន្តបុគ្គល​បានទទួលក្នុងក្របខណ្ឌនៃការ បំពេញសកម្មភាពបម្រើការងារ។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។

ពាក់ព័ន្ធនឹងពន្ធលើប្រាក់បៀវត្សនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រាក់ខែបុគ្គលិកចាប់ពី ១លាន ៣សែនរៀល ឡើងទៅគឺមានកតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ មានន័យថា នយោជិត បុគ្គលិក កម្មករទាំងអស់ ដែលមានប្រាក់ខែក្រោម ១លាន៣សែនរៀល ពន្ធស្មើនឹងសូន្យ។

លោក គង់ វិបុល បានពន្យល់ថា ចំពោះប្រាក់ខែដែលលើសពីតួលេខខាងលើ ត្រូវគុណតាមកាំដែលបាន​កំណត់​ក្នុងរូបមន្ត។ លោកលើកជាឧទាហរណ៍ថា ប្រាក់ខែចាប់ពី ១លាន៣សែនរៀល ទៅ ២លានរៀល គឺត្រូវជាប់ពន្ធ ពោលគឺយក ២លាន ដក១លាន ៣សែនរៀល នៅសល់ ៧សែនរៀល ត្រូវគុណនឹង ៥ភាគរយ។ លោកថ្លែងបន្តថា «បើប្រាក់ខែ ២លានរៀលឡើងដល់ ៨លាន៥សែនរៀល គណនារួចហើយ គឺត្រូវជាប់ពន្ធ ១០ភាគរយ»។

ចាប់ពី ៨លាន ៥សែនរៀល ទៅ ១២លាន ៥សែន ជាប់ពន្ធ ១៥ភាគរយ និងចាប់ពី ១២លាន ៥សែនរៀល ឡើងទៅ ត្រូវជាប់ពន្ធ ២០ភាគរយ។ លោក គង់ វិបុល បញ្ជាក់បែបនេះ នៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ប្រធានបទស្តីពី «ការយល់ដឹងអំពីពន្ធដារ» កាលពីថ្ងៃទី២១ ខែកញ្ញា។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ប្រសិនបើសាធារណជនចង់ដឹងកាន់តែច្បាស់ថែមទៀត អាចដោនឡូដ App ឈ្មោះថា Cambodia Salary Tax តាមរយៈស្មាតហ្វូន ដើម្បីគណនាអំពីអត្រាកាត់ពន្ធប្រាក់ខែ​របស់លោក​អ្នកកាន់តែច្បាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម