ព័ត៌មានជាតិ
អាជ្ញាធររាជធានីបាននិងកំពុងជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក
អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាល បាននិងកំពុងជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន១៦ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានសម្រស់មួយកម្រិតថែមទៀតផងដែរ។
កាលពីល្ងាចថ្ងៃទី២៩ធ្នូនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះពិនិត្យដំណើរការ នៃការជួសជុលកែលំអរនៅផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថី ព្រះសីហនុ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណៈដែលក្រុមការងារកំពុងតែអ៊ុតកៅស៊ូACលើបណ្តោយផ្លូវនេះ ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍លើកឡើងថា សកម្មភាពជួលជុលផ្លូវលេខ៥១ ដោយចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថីព្រះសីហនុនេះ ជាផ្លូវមួយ ក្នុងចំណោមផ្លូវទាំង១៦ខ្សែក្នុងខណ្ឌ ដែលលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសំរេចឲ្យធ្វើ ការជួសជុលកែលំអរឡើងវិញ ជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សុខ ពេញវុធ ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឃួង ស្រេង អភិបាលរាជធានី ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការ ជួសជុលនេះសូមចូលរួមសហការ ដើម្បីអោយការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់តាមការគ្រោងទុក។
តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងជួសជុលផ្លូវខូចខាតឡើងវិញដោយសារជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ មានចំនួន១៦ខ្សែ នៅក្នុងនោះ រួមមាន៖ ទី១ ផ្លូវលេខ២១៤ ដោយចាប់ពី មហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវលេខ១៩ ។
ទី២ មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់វិមានឯករាជ្យ ។
ទី៣ ផ្លូវលេខ ១៣០ ចាប់ពីផ្សារធំថ្មីរហូតដល់មហាវិថីព្រះនរោត្តម។
ទី៤ ផ្លូវលេខ៥៣ ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ១១០ ។
ទី៥ ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី៦ ផ្លូវលេខ១១៨ ចាប់ពី មហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ ។
ទី៧ ផ្លូវលេខ១២០ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ១១៨ ។
ទី៨ ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨ ។
ទី៩ ផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ ។
ទី១០ ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩ ។
ទី១១ រង្វង់មូលកួចកាណុង។
ទី១២ ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី១៣ ផ្លូវលេខ៧៤ ចាប់ពីរង្វង់មូលកួចកាណុងដល់មហាវិថីព្រះស៊ីសុវត្ថិ។
ទី១៤ ផ្លូវលេខ ៧៦ ចាប់ពីមហាវិថីព្រះមុនីវង្សរហូត ផ្លូវលេខ៤៧ ។
ទី១៥ ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលកួចកាណុងដល់រង្វង់មូលវត្តភ្នំ។
ទី១៦ ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់
មហាវិថី ព្រះសីហនុ ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ