សេដ្ឋកិច្ច
កម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត
កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន ថែមមួយកម្រិតទៀត។

ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Thani Bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម របស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានកត់សម្គាល់លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានផ្លាស់ប្ដូរទស្សនាទានល្អៗមួយចំនួន សម្រាប់បរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ដែលមានដូចជា តាមរយៈការជួយជំរុញច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យដំណើរការល្អក្នុងការជំរុញភាពធន់រឹងមាំរបស់សេដ្ឋកិច្ច។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការជំរុញការរៀបចំនូវព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចផ្សេងៗ នាពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ