Connect with us

សេដ្ឋកិច្ច

មកដឹងចំណូលរបស់ក្រុមហ៊ុន TikTok ដែលកំពុងពេញនិយមខ្លាំង

បានផុស

នៅ

បច្ចុប្បន្ន តិកតុក (TikTok) គឺជាបណ្តាញសង្គមមួយរបស់ចិនដែលកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់​ប្រជាពលរដ្ឋទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។ ប្រជាប្រិយរបស់តិកតុក មានការកើនឡើងយ៉ាងឆាប់រហ័ស ទោះបីជាលេចវត្តមានក្រោយបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ ប៉ុន្តែ TikTok មានអ្នកប្រើប្រាស់រហូតដល់ច្រើនជាង ១ពាន់លាននាក់ នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន TikTok រកចំណូលបានត្រឹមតែ ៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយឆ្នាំ ២០១៨ កើនដល់ ១៥០លានដុល្លារ ឆ្នាំ ២០១៩ កើនឡើងបន្ថែមទៀត ៣៥០លានដុល្លារ ហើយឆ្នាំ ២០២០ មានចំនួន ២,៦លានដុល្លារ។ ចំណែកឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន TikTok រកចំណូលបាន ៤,៦ ពាន់លានដុល្លារ និងនៅឆ្នាំ ២០២២នេះ តាមការប៉ាន់ស្មានចំណូលពីការផ្សាយពាណិជ្ជកម្ម របស់ Tiktok នឹងកើនដល់ ១១ពាន់លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មាន Rueters។

នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជា មានអ្នកប្រើប្រាស់ តិកតុក (TikTok) រហូតដល់ជិត ៧លាននាក់ ដែលជាមធ្យមចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ ដោយនៅក្នុងនោះ ចំនួនមនុស្សស្រីដែលប្រើប្រាស់មាន ៥៤.១ភាគរយ ខណៈមនុស្សប្រុសមាន ៤៥.៩ ភាគរយ។ នេះបើយោងតាមវេបសាយ Datareportal.com៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម