Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បាត់ដំបង​គ្រោង​កសាង​អាគារ​សិក្សា​១ខ្នង ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​សិ​ស្សា​នុសិស្ស ​​

បានផុស

នៅ

​ទីប្រឹក្សា​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ដ្រ​និង​នវានុវត្តន៍ ​និង​ជា​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំ​ពេញ​ ឯកឧត្តម ​ស៊ឹ​ម​.ស៊ីថា ​នៅ​ថ្ងៃទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ ​បាន​នាំយក​ថវិកា​ដែលជា​សប្បុរស​របស់​ឯក​ឧ​ត្ត​មចំនួន​៥៧,៤៩៧.៩៥USD(​ហាសិប​ប្រាំ​ពីរពាន់​ បួន​រយ​កៅសិប​ប្រាំពីរ​ដុល្លា​ និង​កៅ​សិប​ប្រាំ​សេន​)​ របស់​ឯកឧត្តម​ផ្ទាល់​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​​ដោយមាន​ឯកឧត្តម​ ងួន​​ រត​នៈ ​ជា​តំណាង ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល​ ឲ្យ​កាន់តែ​ប្រសើ​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ​ឯកឧត្តម​ ស៊ឹម​ ​ស៊ីថា ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​ឯកឧត្តម​ កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ដ្រី​ ​រដ្ឋមន្ដ្រី ​ក្រ​សួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ចំនួន​១៥,១៦០.៣៧USD(​ដប់​ប្រាំ​ពាន់​មួយរយ​ហុកសិប​ដុល្លា​និង​សាមសិប​ប្រាំពីរ​សេន​)​ សម្រាប់​សាង​សង់​អាគារ​ស្នាក់នៅ​មួយ​ខ្នង​ទំហំ​៥​ម​x៨​ម​ព្រមទាំង​ម៉ាស៊ីនភ្លើង​មួយគ្រឿង​ដែលមាន​កម្លាំង​៤៥​គីឡូ​វ៉ាត់ ​ជូ​ន​ដល់​យោធភូមិភាគ​ទី​៥​ផងដែរ​។​ ក្នុងនោះដែរ​រដ្ឋបាលខេត្ត​បាត់ដំបង​តាមរយះ​ឯកឧត្តម​ ងួន​.​រតនៈ​​ អភិបាលខេត្ត​បាត់ដំបង ​ក៏បាន​ចូល​រួម​ជា​ថវិកា​ចំនួន​២០,០០០,០០០​រៀល​(​ម្ភៃ​លាន​រៀល​គត់​)​ជូន​ដល់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ ​ក្នុងការ​ចូលរួម​កសាង​អាគារ​រដ្ឋ​បាល​ក្នុង​អង្គភាព​ផងដែរ​។​

​ឯកឧត្តម​ងួន​.​រត​នៈ​បាន​បញ្ជាក់ថា​ ចំ​ពោះ​ថវិកា​សប្បុរស​ពី​ឯក​ឧ​ត្ត​ស៊ឹម​ ស៊ីថា ​ចំនួន​ខាងលើនេះ​រដ្ឋ​បាល​ខេត្ត​ក៏​គ្រោង​នឹង​កសាង​អគារ​សាលាបឋមសិក្សា​បោះ​ពោធិ៍​ ដែលមាន​ទីតាំងនៅ​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​ខេត្តបាត់ដំបង​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខរ​បស់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សា​នុសិស្ស​ដែល​កពុង​ជួបប្រទះ​នឹង​ការខ្វះខាត​អាគារ​សិក្សា​ដោយសារតែ​កំណើន​នៃ​សិស្សានុសិស្ស​កាន់​តែមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

ឆ្លៀត​ក្នុងឱកាស​នោះ​ ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម ​ស៊ឹ​ម​ ស៊ីថា​ ទីប្រឹក្សា​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ដ្រ​និង​នវានុ​វត្តន៍​និង​ជា​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ដែល​យកចិត្តទុកដាក់​ក្នុ​ង​ការចូលរួម​បម្រើ​ផល​ប្រយោជន៍​សង្គម​ជាច្រើន​កន្លងមក​និង​បាន​បន្ត​ចូលរួម​ជា​ថវិកា​ក្នុង​ការកសាង​អាគារ​សិក្សា​មួយ​ខ្នង​ជូនទៅ​តាម​តម្រូវការ​របស់លោក​គ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅពេលនេះ​ទៀតផង​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម