Connect with us

សេដ្ឋកិច្ច

ឥណ្ឌា ថា មហិច្ឆតាសេដ្ឋកិច្ច ចិន អាចប្រឈមភាពឯកោនៅលើពិភពលោក

បានផុស

នៅ

មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បាននិយាយថា ចិនអាចក្លាយទៅជាប្រទេសឯកោមួយ និងមានបញ្ហាជាប់គាំងអចលនទ្រព្យលំនៅដ្ឋាន ក៏ដូចជាហានិភ័យឥណទានដែលស្រដៀងទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុនកាលពីទសវត្សឆ្នាំ ៩០ ។

លោក Gautam Adani
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសិទ្ឌ CEO ពិភពលោកលើកទី ២០ របស់ទស្សនាវដ្ដី Forbes នៅប្រទេសសិង្ហបុរី, លោក Gautam Adani ប្រធានក្រុមហ៊ុន Adani Group លើកឡើងថា ការកើនឡើងនៃបញ្ហាជាតិនិយម ការបន្ថូរបន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងបច្ចេកវិទ្យារបស់ចិន ទំនងជាប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដទៃផ្សេងទៀតផង ។

បន្ថែមពីនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលបង្ហាញពីមហិច្ចតាភ្ជាប់ពិភពលោករបស់ចិនក៏នឹងត្រូវមានការប្រឆាំងផងដែរ ហើយការប្រឆាំងនេះ គឺបង្ហាញឲ្យឃើញពីការបន្ថែមបញ្ហាមួយទៀតដល់ទីក្រុងប៉េកាំង ។

ស្របពេលជាមួយគ្នានេះលោក Adani រំពឹងថា ចិនដែលជាប្រទេសឈានមុខគេមួយនៃសកលភាវូបនីយកម្ម នឹងកាន់តែមានអារម្មណ៍ឯកោខ្លាំងបន្ថែមទៀត ដោយសារតែវិបត្តិទាំងនោះ ។

គួរបញ្ជាក់ថា លោក Guatam Adani ដែលជាប្រធានក្រុមហ៊ុន Adani Group គឺជាមហាសេដ្ឋីឥណ្ឌា ដែលកាន់កាប់កំពង់ផែដ៏ធំមួយក្នុងប្រទេស និងមានទ្រព្យសម្បត្តិសរុបជាង ១៤២ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ SCMP

ចុចអាន ៖ អាមេរិក ងាកទៅបញ្ចុះបញ្ចូល ឥណ្ឌា ចំពេលតានតឹងជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម