សេដ្ឋកិច្ច
ក្រុមហ៊ុន Meta រំពឹងរកចំណូលបានជិត២៨ពាន់លានដុល្លារពី FACEBOOK នៅត្រីមាសទី៣ឆ្នាំនេះ
នៅលើសកលលោក នរណាក៏ស្គាល់បណ្តាញសង្គម Facebook ថា ជារបស់មហាសេដ្ឋីអាមេរិក Mark Zuckerberg។ Facebook ជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុន Meta។ ហ្វេសប៊ុក បានទាញយកការប្រើប្រាស់ពីសំណាក់ប្រជាជន ទូទាំងពិភពលោកជាង ២.៩៣ ពាន់លាននាក់។
ទាក់ទិននឹងចំណូលរបស់ក្រុមហ៊ុន នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Meta រកចំណូលបានប្រមាណ ២៧,៩ ពាន់លានដុល្លារពីហ្វេសប៊ុក ខណៈនៅត្រីមាសទី២ រកចំណូលបានជិត ២៩ពាន់លានដុល្លារ ដោយគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា។ ដោយឡែកនៅត្រីមាសទី៣ ក្រុមហ៊ុននេះ រំពឹងរកចំណូលបានចន្លោះពី ២៦ ទៅជិត ២៨.៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងសារព័ត៌មាន CNBC។
ចំណែកនៅកម្ពុជា ក្នុងចំណោមប្រជាជនជាង ១៧លាននាក់ មានជិត ១២លាននាក់ហើយ ដែលកំពុងប្រើប្រាស់បណ្តាញហ្វេសប៊ុកក្នុងឆ្នាំ ២០២២នេះ ដោយក្នុងនោះ អ្នកប្រើប្រាស់ជានារីមានទៅដល់ ៤៤.៤ ភាគរយ ខណៈបុរសមានចំនួន ៥៥.៦ភាគរយ។ នេះបើតាមគេហទំព័រ Datareportal.com៕ អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ