ព័ត៌មានជាតិ
មកដឹងប្រាក់បៀវត្សអ្នកបម្រើការលើយន្តហោះនៅកម្ពុជា

បាហុនិកា ដែលគេនិយាយសាមញ្ញថា អ្នកបម្រើលើយន្តហោះ និងភាសាអង់គ្លេសថា Fight Attended គឺជាអ្នកជំនាញទទួលខុសត្រូវក្នុងការងារ ធានាសុវត្ថិភាព និងផាសុកភាព របស់អ្នកដំណើរនៅលើយន្តហោះ។ ពួកគេផ្តល់សេវាកម្មអតិថិជនជាអទិភាព ក្នុងពេលមុនការធ្វើដំណើរ កំពុងធ្វើដំណើរ និងនៅចុងបញ្ចប់នៃការធ្វើដំណើរនីមួយៗ។ ក្រៅពីការងារ ស្វាគមន៍អតិថិជន ពិនិត្យសំបុត្រ និងអមដំណើរទៅកាន់កន្លែងអង្គុយ បាហុនិកា មានភារកិច្ចរៀបចំ បម្រើភេសជ្ជៈ និងអាហារដល់អ្នកដំណើរ បង្ហាញព័ត៌មានអំពីឧបករណ៍សង្គ្រោះបន្ទាន់ និងផ្តល់ការណែនាំត្រួតពិនិត្យ ផ្សេងៗទៀតអំឡុងពេលហោះហើរ។
តួនាទីការងារជាអ្នកបម្រើការលើយន្តហោះនេះ មានយុវជន យុវនារីជាច្រើនកំពុងសម្លឹងមើល និងមានចំណាប់អារម្មណ៍ ចង់ក្លាយខ្លួនជា Fight Attended។ មុននឹងស្រមៃក្លាយជាបុគ្គលិកបម្រើការលើយន្តហោះ សូមមកដឹងប្រាក់បៀវត្សជាមុនសិន។

លោកស្រី ឌឿ សេរីឡែន អតីតអ្នកបម្រើការលើយន្តហោះជាង ១២ ឆ្នាំ ហើយបច្ចុប្បន្នជា Reservation and Ticketing Executive នៅក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor air បានឱ្យដឹងថា ប្រាក់ខែអ្នកបម្រើការនៅលើយន្តហោះចន្លោះពី ៥០០ដុល្លារ ទៅ ៩០០ដុល្លារ នៅពេលបច្ចុប្បន្ន ដោយមិនទាន់គិតប្រាក់ឧបត្ថម្ភ (flight allowance) ផ្សេងៗទៀត។

លោកស្រី បញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភគិតជាម៉ោង ទៅតាមក្រុមហ៊ុននីមួយៗ។ ឧទាហរណ៍ថា ការហោះហើរពីភ្នំពេញទៅបាងកកប្រទេសថៃ ក្រុមហ៊ុនខ្លះផ្តល់ជូនបាហុនិកាមួយម៉ោង ៣ដុល្លារ ឬ ៣.៥ដុល្លារ និងខ្លះទៀតអាចលើសនេះ។ ដោយឡែកពីភ្នំពេញទៅកូឡាឡាំពួ អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពី ៦ដុល្លារ ទៅ ៩ដុល្លារ ឬ ២០ដុល្លារ ទៅ ៣០ដុល្លារ សម្រាប់ប្រាក់ឧបត្ថម្ភគេងយប់ (night stop) ទៅតាមក្រុមហ៊ុនផ្សេងៗគ្នា។
អ្នកជំនាញបម្រើការលើយន្តហោះ បានលើកឡើងថា យុវជន និងយុវនារីដែលពេញចិត្តនឹងវិស័យការងារជាអ្នកបម្រើការលើយន្តហោះ ត្រូវតែមានរូបសម្បត្តិសមរម្យ ទេពកោសល្យសិល្បៈនៃការនិយាយ និងទំនាក់ទំនងជាមួយអ្នកដំណើរ។
គន្លឹះសំខាន់ផ្សេងទៀត គឺចំណេះដឹងផ្នែកភាសាបរទេស គឺអាចជួយដល់យុវជន យុវនារី ចាប់បានឱកាសការងារជាអ្នកបម្រើការលើយន្តហោះ ជាពិសេសមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកដំណើរបរទេស៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ