សេដ្ឋកិច្ច
សម្តេចតេជោ ៖ តម្លៃប្រេងក្នុងស្រុកនឹងបន្តចុះថ្លៃបន្តិចទៀត
នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា លក់ក្នុងមួយលីត្រ ៤៣៥០រៀល និងប្រេងម៉ាស៊ូត ៤៨៥០រៀល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា តម្លៃប្រេងអាចនឹងបន្តចុះបន្តិចទៀត ស្របពេលដែលប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះថ្លៃ។
ទីផ្សារអន្តរជាតិម្សិលមិញ តម្លៃប្រេងចុះនៅត្រឹមជាង ៨៨ដុល្លារ ក្នុងមួយបារ៉ែល និងព្រឹកនេះ នៅសល់ ៨៩,១៣ដុល្លារ ដែលមុននេះ តម្លៃជាង ៩០ដុល្លារ ទៅជាង ១០០ដុល្លារ ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។

សម្តេច បានថ្លែងដូច្នេះថា« ខ្ញុំសង្ឃឹមថា បើប្រេងចុះថ្លៃនៅខាងក្រៅ តម្លៃប្រេងនៅក្នុងស្រុកយើង វានឹងអាចចុះបានបន្តិចទៀត ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមិនយ៉ាប់យ៉ឺនពេក ដែលជះឥទ្ធិពលមកពីបញ្ហាប្រេងនេះ»។
តម្លៃប្រេងនៅកម្ពុជា បានឡើងថ្លៃខ្ពស់បំផុតនៅខែ កក្តដា ឆ្នាំ ២០២២ មានតម្លៃរហូតដល់ ៥៨០០រៀល សម្រាប់ប្រេងសាំង និងម៉ាស៊ូត ៦២០០រៀល ក្នុងមួយលីត្រ។ កម្ពុជា បានទម្លាក់តម្លៃប្រេងឥន្ទនៈចាប់តាំងពីខែសីហាមក ពោលគឺមានការចុះថ្លៃជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន