Connect with us

សេដ្ឋកិច្ច

លុយយ័ន ចិន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​ ២០០៨

បានផុស

នៅ

លុយយ័នចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ បើធៀបទៅនឹងលុយដុល្លារអាមេរិក ខណៈកាលពីថ្ងៃពុធរូបិយបណ្ណចិនមួយនេះធ្លាក់ចុះទៅដល់ ៧.២៣ ក្នុងមួយដុល្លារ ក្នុងទីផ្សារទីក្រុងសៀងហៃ ពោលជាការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ ២០០៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលនៃការធ្លាក់ចុះនៃលុយចិន ក្នុងនោះការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់អាមេរិកក៏កំពុងតែជំរុញឲ្យមានតម្រូវការប្រាក់ត្រលប់មកវិញនៅទូទាំងពិភពលោកផងដែរ ។

ជាមួយគ្នានោះ គម្លាតអត្រាការប្រាក់រវាងចិន​ និងអាមេរិក ក៏ជាកត្តាមួយទៀតជម្រុញឲ្យលុយចិនធ្លាក់ចុះដូចគ្នា​ ហើយធ្វើឲ្យធនាគារកណ្តាលចិនកំពុងតែប្រកាន់ខ្ជាប់នូវគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួន ។

ប្រភពទីផ្សារចិនបាននិយាយថា​ អ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចប្រទេសចិន ដោយសារតែការធ្លាក់ចុះនេះ ជាពិសេសអាជ្ញាធរចិនមិនបានដាក់វិធានការប្រកបដោយប្រសិទ្ធភាពនោះឡើយ ដើម្បីទប់ស្កាត់លំហូរចេញនៃមូលនិធិរូបិយប័ណ្ណ ។

ទន្ទឹមនោះ អំឡុងពេលដែលប្រាក់យ័នកំពុងធ្លាក់ចុះខ្សោយខ្លាំង ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ដូចជាកូរ៉េខាងត្បូង និងថៃ ក៏កំពុងតែជំរុញការលក់ចេញរូបិយប័ណ្ណរបស់ខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ឥណ្ឌា ថា មហិច្ឆតាសេដ្ឋកិច្ច ចិន អាចប្រឈមភាពឯកោនៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម