Connect with us

ព័ត៌មានជាតិ

បន្ទប់​​​​ស្នាក់​នៅ​ជាង​៥០​% ​ក្នុង​ខេត្ត​កំពត​ ភ្ញៀវ​ទេស​ចរ​កក់​រួច​ជាស្រេច​ ដើម្បី​ស្នាក់​នៅ​​ ក្នុង​ឱកាស​បុណ្យ​ឆ្លង​​ឆ្នាំ​សកល​

បានផុស

នៅ

លោក សយ ស៊ីណុល​ ​ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមសេវាស្នាក់នៅជាង៣០០កន្លែង គឺ​មាន​ភ្ញៀវ​ទេសចរ​​មក​កក់​ដើម្បី​ស្នាក់​អាស្រ័យ​ប្រមាណ​​ ៥៥​%​។ លោក​បាន​បន្ថែមថា បើគិតត្រឹមថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០២០នេះ ក្នុង​ចំណោម​សេវាស្នាក់នៅសរុបជាង៣០០​កន្លែង​ ដែលមានចំនួនជាង៤,០០០បន្ទប់ ត្រូវ​បាន​ភ្ញៀវ​មក​ពី​បណ្តា​ខេត្តនានា មកកក់​ និងស្នាក់នៅជាបណ្តើរហើយ។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល បានបញ្ជាក់ផងដែរថា​ថ្វីត្បិត​មនុស្ស​សម្រុក​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត​ច្រើន​បែប​នេះក្តី ប៉ុន្តែក្នុងនាមលោកជាស្ថាប័នជំនាញ បាន​ណែនាំដល់អ្នកផ្តល់​សេវាស្នាក់​នៅ​ធ្វើ​យ៉ាង​ណា​ត្រូវ​រៀប​ចំ​ឲ្យប្រកាន់នូវភាពអនាម័យ ពិសេស​ក្នុងសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ឬបឹងហ្គាឡូត៍ ត្រូវ​មាន​ការ​​ត្រួតពិនិត្យ ដោយតម្រូវឲ្យមានជែល ឬអាកុល សម្រាប់លាងដៃ និងម៉ាសជាប្រចាំ។ធ្វើ​បែប​នេះ​ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការចម្លងជំងឺកូវីដ១៩ នៅតាម​សហគមន៍​របស់យើង។

លោកបានបញកជាក់ទៀតថា បើទោះជាយើងកំពុងជួបនូវវិបត្តិកូវីដ១៩ បែបនេះក៏ដោយ ប៉ុន្តែបើ​គិត​ពីតួលេខភ្ញៀវទេសចរក្នុងស្រុក ហើយបើធៀបកាលពីឆ្នាំមុនគឺភ្ញៀវមានកំណើនគ្រាន់បើ។ចំពោះ​ថ្ងៃ​ឆ្លងឆ្នាំខាងមុខនេះ លោកជឿជាក់ថា ពិត​ជា​មាន​ភ្ញៀវ​ចូល​មក​ខេត្ត​កំពត​កាន់​តែច្រើនជាងនេះទៅទៀត៕

សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម