Connect with us

សេដ្ឋកិច្ច

កម្ពុជា នឹងមានកំពង់ផែទឹកជ្រៅជិតប៉ុនសិង្ហបុរី​អាចទទួលកប៉ាល់ធំៗជុំវិញពិភពលោក

បានផុស

នៅ

តាមផែនការជំហានទី១ កម្ពុជា មានគម្រោងសាងសង់កំពង់ផែទឹកជម្រៅ ដោយមានជម្រៅដក១៤ម៉ែត្រកន្លះ ជំហានទី២ មានជម្រៅទឹកដក ១៦ម៉ែត្រកន្លះ និងជំហានទី៣ មានជម្រៅរហូតដល់ដក ១៧ម៉ែត្រកន្លះ គឺជិតស្មើកំពង់ផែរបស់ទី​ក្រុងសាំងហ្កាពួ ដែលមានជម្រៅ ១៨ម៉ែត្រ ខណៈបច្ចុប្បន្នកម្ពុជា មានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ត្រឹមជម្រៅ ៩ម៉ែត្រកន្លះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទី សាគុណ អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងទាំងបីនេះ រាជរដ្ឋាភិបាល​គាំទ្រ និងបានចុះហត្ថលេខាលើកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុនរួចហើយ។ លោកថា« ថវិកាយើង​មានក្នុងដៃហើយ យើងនៅបំពេញនីតិវិធី និងសាងសង់ យើងនឹងបានកំពង់ផែថ្មីដែលមានជម្រៅទឹកជ្រៅ ដែលអាច​ទទួលបានកប៉ាល់ធំៗមកពីជុំវិញសកលលោកបាន»។

អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា តាមគម្រោងដំណាក់ទី១ នឹងត្រូវសាងសង់រួច​រាល់ នៅឆ្នាំ ២០២៦។ ចំណែកឆ្នាំ ២០២៨-២០២៩ នឹងរួចរាល់ជំហានទី២ ដោយឡែកជំហានទី៣ គ្រោងនឹង​បញ្ចប់​ត្រឹមឆ្នាំ ២០៣០។ ​

លោក ទី សាគុណ បានគូសបញ្ជាក់ថា គម្រោងពង្រីកការសាងសង់កំពង់ផែ ដោយសាររាជរដ្ឋាភិបាល មើលឃើញថា អនាគតបរិមាណទំនិញចេញ-ចូលតាមកំពង់ផែនេះ កាន់តែមានការកើនឡើង ហើយកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ននេះ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានបរិមាណច្រើនជាងសមត្ថភាពនៃកំពង់ផែ ដែលអាចទទួល​បាន។ លោក ទី សាគុណ បញ្ជាក់ថា សព្វថ្ងៃនេះ កំពង់ផែខេត្តព្រះសីហនុ អាចទទួលបានកប៉ាល់ដែលមានជម្រៅទឹក ៩ម៉ែត្រកន្លះ មានសមត្ថភាពដឹកជញ្ជូនស្មើនឹង ២០០០ TEU។​​ «ខ្ញុំជម្រាបជូនថា បច្ចុប្ប​ន្ននេះ បើយើងនិយាយ​ពីកប៉ាល់ដែលដឹកញ្ជូនទំនិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច អាចចូលមកកំពង់ផែយើងបានប្រហាក់ប្រហែលតែ ១៨-១៩ភាគរយទេ»។

កំពង់ផែស្វយ័ត​ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកប៉ាល់ចំនួន ១៣​ ដែលមានកប៉ាល់ចេញចូលកំពង់ផែ ប្រមាណ​១៥ជើង ក្នុងមួយសប្តាហ៍។ នេះជាការបន្ថែមរបស់អគ្គនាយករងបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៣២ នាទីutes មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម