សេដ្ឋកិច្ច
ប្រទេសមួយតែងមានបំណុល ដោយសារមូលហេតុអ្វី?
នៅក្នុងសេដ្ឋកិច្ច នៅពេលដែលរដ្ឋកំពុងជួបឱនភាពថវិកា ឬចំណាយច្រើនជាងចំណូល នោះរដ្ឋាភិបាលចាំបាច់ត្រូវរកប្រាក់បន្ថែម ដើម្បីបំពេញឱនភាពនោះ។ ដោយហេតុថា ឱនភាពថវិកាបានបង្ហាញពីការផ្គត់ផ្គង់ហិរញ្ញវត្ថុច្រើនជ្រុលនៅក្នុងសេដ្ឋកិច្ច ដែលអាចធ្វើឱ្យមានអតិផរណា ឬអត្រាការប្រាក់ធ្លាក់ទាប អាចធ្វើឱ្យតម្លៃនៃការនាំចេញសុទ្ធមានការធ្លាក់ចុះ និងអាចប៉ះពាល់ដល់តម្លៃផ្សារភាគហ៊ុនទៀតផង។

តាមពិតទៅ មានវិធីសាស្រ្តជាច្រើន ដែលរាជរដ្ឋាភិបាលអាចប្រើដើម្បីបំពេញឱនភាពនេះ មានដូចជា ការខ្ចីបំណុល កាត់បន្ថយការចំណាយ និងដំឡើងពន្ធជាដើម។ នៅមានចំណុចមួយចំនួនទៀត រដ្ឋអាចប្រើបាន តែមានការប្រុងប្រយ័ត្នខ្ពស់នោះគឺ ការបោះពុម្ពក្រដាសប្រាក់បន្ថែម។
ការខ្ចីបំណុលវាជារឿងមួយដែលមិនអាចជៀសផុតបានឡើយ នៅក្នុងការអភិវឌ្ឍប្រទេស ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍ។
ជាទូទៅបំណុលជាតិ ត្រូវបានបែងចែកជាពីរ គឺទី១ បំណុលក្នុងប្រទេស ជាបំណុលដែលរដ្ឋាភិបាលខ្ចីពីប្រជាជនខ្លួនឯង តាមរយៈការបោះបណ្ណបំណុលលក់ និងទី២ បំណុលក្រៅប្រទេស ជាបំណុលដែលរដ្ឋាភិបាលប្រទេសមួយ បានខ្ចីរដ្ឋាភិបាលប្រទេសមួយផ្សេងទៀត ឬខ្ចីពីអង្គការជាតិ ដៃគូអភវិឌ្ឍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។
ដោយសារតែប្រទេសកំពុងអភិវឌ្ឍត្រូវការចំណាយច្រើន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវចំណាយលើការអភិវឌ្ឍ លើគម្រោងជាច្រើន។ ម្យ៉ាងភាគច្រើន នៃប្រទេសក្រីក្រ គឺតែងតែទទួលបានជំនួយ និងការអនុគ្រោះក្នុងការខ្ចីប្រាក់ ដូច្នេះ វាអាចជាឱកាសល្អមួយក្នុងការខ្ចីប្រាក់យកមកអភិវឌ្ឍប្រទេស។ ប្រសិនបើចាំតែប្រាក់រកបានខ្លួនឯង នោះមិនងាយនឹងសាងសង់សាលារៀន ស្ពាន ថ្នល់ មន្ទីរពេទ្យ បាននោះទេ។ លើសពីនេះ ប្រជាពលរដ្ឋក៏អាចទទួលបានការងារធ្វើ បង្កើតប្រាក់ចំណូល តាមរយៈការចំណាយរបស់រដ្ឋាភិបាល ដែលបានមកពីការខ្ចីបំណុលនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ ការខ្ចីបំណុលត្រូវតែខ្ចីដោយមានការទទួលខុសត្រូវ ដោយត្រូវគិតគូពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងលទ្ធភាពនៃការសងត្រឡប់ទៅវិញ រួមទាំងត្រូវប្រើឱ្យចំគោលដៅ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍