Connect with us

សេដ្ឋកិច្ច

ផលសម្បុកត្រចៀកកាំថយចុះ តែការចិញ្ចឹមកើនឡើង​ និងសម្បូរទីផ្សារ

បានផុស

នៅ

បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ បង្កផលលំបាកដល់ការចិញ្ចឹមសត្វត្រចៀកកាំ ជាពិសេសរយៈពេល៣ខែចុង​ក្រោយនេះ មានព្យុះភ្លៀងច្រើន ដែលធ្វើឱ្យការប្រមូលផលសម្បុកត្រចៀកកាំធ្លាក់ចុះ ប៉ុន្តែអ្នកចិញ្ចឹមមានការកើនឡើង និងសម្បូរទីផ្សារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា ការចិញ្ចឹមសត្វត្រចៀកកាំ បច្ចុប្បន្នមានការ​ផុលផុសខ្លាំង ក្រោយពីកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយភាគីចិន ក្នុងការនាំចេញសម្បុក​ត្រចៀកកាំ។

ជាមួយនឹងកំណើននៃការចិញ្ចឹមនេះ លោក កុកធាន បានគូសបញ្ជាក់ថា សព្វថ្ងៃសមាគមជំរុញឱ្យអ្នកចិញ្ចឹម ប្រឹងប្រែង​ផលិតសម្បុកត្រចៀកកាំឱ្យបានច្រើន ជាជាងការកែច្នៃ ព្រោះបច្ចុប្បន្នការផលិតនៅមានកម្រិត មិនទាន់បាន​ច្រើន​នៅឡើយ។

លោក ស៊ុយ កុកធាន បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្លាំងក្នុងការផលិតសម្បុកត្រចៀកកាំ ហើយគុណភាពល្អ​ជាងគេ បើធៀបប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែមិនមានការបំពុលបរិយាកាសច្រើន។

ប្រធានសមាគមរូបនេះ ប៉ាន់ស្មានថា កម្ពុជា អាចផលិតបានសម្បុកត្រចៀកកាំប្រមាណ ៥០តោនក្នុងមួយឆ្នាំ ដែលជា​បរិមាណនេះ នៅតិចតួចនៅឡើយ។ 

ពាក់ព័ន្ធនឹងតម្លៃលោកបញ្ជាក់ថា សម្បុកដែលមិនទាន់កែច្នៃ មានតម្លៃចន្លោះពី ៦២០-៦៥០ដុល្លារ ក្នុងមួយគីឡូ។ លោក កុកធាន រំពឹងថា ក្រោយពេលមានការនាំចេញទៅទីផ្សារប្រទេសចិន តម្លៃអាចនឹងកើនដល់ ១ពាន់ដុល្លារ ក្នុងមួយ​គីឡូក្រាម។

លោក ជា ស្រ៊ុនហាក់ អ្នកចិញ្ចឹមសត្វត្រចៀកកាំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់កម្ពុជាថ្មីថា ការចិញ្ចឹម​សត្វត្រចៀកកាំអាចផ្តល់ចំណូលជួយសេដ្ឋកិច្ចគ្រួសារបានច្រើន ខណៈដែលលោកទើបតែចាប់ផ្តើមចិញ្ចឹម តែអាចរក​ចំណូល​បានខ្លះហើយ ពីរបរនេះ។

សព្វថ្ងៃលោក ស៊្រុនហាក់ មានផ្ទះត្រចៀកកាំមួយ និងគ្រោងធ្វើពីរទៅបីផ្ទះទៀត នៅខេត្តកណ្តាល។ ផលពីសត្វ​ត្រចៀកកាំ បានផ្តល់ចំណូលប្រមាណ ២០០-៣០០ដុល្លារ ក្នុងមួយខែ ដល់លោក ស្រ៊ុនហាក់ ខណៈការចំណាយ​អស់ត្រឹម ៥០ដុល្លារប៉ុណ្ណោះ ចំពោះថ្លៃទឹកភ្លើង។ លោកគូសបញ្ជាក់ថា របរនេះមិនពិបាកនោះទេ ពោលគឺអ្នកចិញ្ចឹម អាចមានពេលទៅធ្វើអ្វីផ្សេងបន្ថែមទៀតបាន។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងថា កម្ពុជានៅក្មេងខ្ចីក្នុងការផលិតសម្បុកត្រចៀកកាំ ដែលទាមទារផ្នែក​បច្ចេកទេសជាច្រើន។ ដោយសារមូលហេតុនេះ លោក ស៊ុយ កុកធាន នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅសិក្សាបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤-១៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី អំពីបច្ចេកទេសនៃការចិញ្ចឹម និងការបង្កើតរោងចក្រកែ​ច្នៃសម្បុកត្រ​ចៀក​កាំនៅកម្ពុជា ដើម្បីទទួលបានគុណភាពល្អ សម្រាប់នាំចេញទៅចិន។

គិតត្រឹមឆ្នាំ ២០២០ ផ្ទះត្រចៀកកាំនៅទូទាំងប្រទេស មានចំនួនជិត ១០០០ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោ-១,៥តោន ក្នុងមួយខែ។ បើធៀបនឹងប្រទេសក្នុងតំបន់ ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឃើញថា សម្បុកត្រចៀកកាំ​របស់កម្ពុជា នៅមានបរិមាណតិចនៅឡើយ។ នេះបើយោងតាមស្ថិតិរដ្ឋបាលព្រៃឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម