សេដ្ឋកិច្ច
ការដំឡើងអត្រាការប្រាក់ដុល្លារ ធ្វើឱ្យវិនិយោគគិនធំៗ ផ្អាកសកម្មភាពកម្ចីប្រាក់វិនិយោគ
បញ្ហាអតិផរណាកើនខ្ពស់ដល់ ៨.៥ ភាគរយ នៅអាមេរិក កាលពីខែឧសភាកន្លងទៅ បានធ្វើឱ្យធនាគារកណ្តាលអាមេរិក បង្កើនអត្រាការប្រាក់ដុល្លាររបស់ខ្លួនរហូតដល់ ៣.២៥ភាគរយដែលជាអត្រាខ្ពស់បំផុត។

ជាមួយគ្នានោះ អ្នកវិនិយោគ និងអ្នកជំនាញសេដ្ឋកិច្ចបរទេសជាច្រើន យល់ឃើញថា អត្រាការប្រាក់ដុល្លារអាមេរិក នឹងបន្តកើនឡើងដល់ ៤.៤០ភាគរយ នៅដំណាច់ខែធ្នូ និង ៤.៦០ នៅឆ្នាំ ២០២៣ ហើយនឹងអាចធ្លាក់ចុះវិញនៅឆ្នាំ ២០២៤។
ការដំឡើងអត្រាការប្រាក់នេះ បានធ្វើឱ្យរូបិយបណ្ណប្រទេសជាច្រើនធ្លាក់ថ្លៃ និងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសផងដែរ។

ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital លោក ឡុង សំណាង បានលើកឡើងថា ការដំឡើងអត្រាការប្រាក់ដុល្លារកាន់តែខ្ពស់ ធ្វើឱ្យវិនិយោគគិនធំៗមួយចំនួនផ្អាកសកម្មភាព កម្ចីប្រាក់ សម្រាប់ធ្វើការវិនិយោគ ឬពង្រីកអាជីវកម្មផ្សេងៗរបស់ខ្លួនជាបណ្តោះអាសន្ន។ លោកបន្ថែមថា វិនិយោគគិន មិនអាចខ្ចីប្រាក់ជាមួយអត្រាការប្រាក់ខ្ពស់ ដើម្បីយកមកវិនិយោគបានឡើយ។

គិតមកដល់ពេលនេះ គឺមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា អត្រាការប្រាក់ដុល្លារនៅអាមេរិក ធ្លាក់ចុះវិញនោះទេ គឺមានតែសញ្ញាណពីការកើនឡើងបន្តទៀត។ តែទោះយ៉ាងណា លោក ឡុង សំណាង លើកឡើងថា ការកើនឡើងនេះ មិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែលោកបារម្ភថា វិនិយោគិន ដែលបន្តទិញដុល្លារនៅក្នុងកាលៈទេសៈអត្រាការប្រាក់ខ្ពស់នេះ អាចប្រឈមនឹងខាតបង់នៅពេលក្រោយ៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ