សេដ្ឋកិច្ច
គយ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ រយៈពេល ៩ខែឆ្នាំនេះ
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ ប្រមូលចំណូលបានប្រមាណ ២០២២.០២ លានដុល្លារ ស្មើនឹង ៧៨.៦១% នៃច្បាប់ថវិកាជាតិ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ចំណូលនេះ គឺជាតួលេខមួយដ៏ល្អ និងរំពឹងថា ការអនុវត្តផែនការចំណូលនៅក្នុងឆ្នាំ ២០២២នេះ នឹងអាចគ្រប់ផែនការ ក្រោយពីបានឆ្លងផុតពេលវេលាដ៏លំបាក កាលពីឆ្នាំ ២០២០-២០២១ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។
បើតាមលោក គុណ ញឹម ប្រភពចំណូលដ៏សំខាន់របស់អគ្គនាយកដ្ឋានគយ មួយផ្នែកធំ បានមកពីការយកពន្ធអាករ រថយន្តចង្កូតឆ្វេង ស្តាំ ជិត ១ម៉ឺនគ្រឿង ដែលគិតជាថវិកាប្រមាណជិត ៨០លានដុល្លារ សម្រាប់ដំណាក់កាលទី១។ ចំណែកដំណាក់កាលទី ២ ប្រមូលពន្ធបានពីរថយន្តចង្កូតស្តាំជិត ៦ពាន់គ្រឿង ប្រភេទរថយន្តដឹក ស្មើនឹងថវិកាជិត២០លានដុល្លារ សរុបទាំងពីរយុទ្ធនាការនេះ បានថវិកាជិត ១០០លានដុល្លារ។
លោក គុណ ញឹម បានគូសបញ្ជាក់ទៀតថា ក្រៅពីការប្រមូលចំណូលពន្ធពីរថយន្តនេះ គឺនៅមានការប្រមូលពន្ធពីមុខទំនិញមួយចំនួនទៀត ដូចជា គ្រឿងអេឡិចត្រូនិច ជាដើម ដែលជាប្រភពចំណូលដ៏សំខាន់របស់ថវិកាជាតិ។
ការថ្លែងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្ត និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នៅព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២២។
តាមរយៈកំណើននៃការប្រមូលពន្ធបានពីវិស័យផ្សេងៗនេះ អាចឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការកើនឡើងវិញជាលំដាប់ ក្រោយការរាតនៃជំងឺកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងទៅ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេដ្ឋកិច្ច បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងអត្រា ៥,១ ភាគរយនៅឆ្នាំ ២០២២នេះ និង ៦,២ ភាគរយនៅឆ្នាំ ២០២៣៕

-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់