Connect with us

ព័ត៌មានជាតិ

ADB ពិចារណាលើគម្រោងសាងសង់​សាលាជាតិរដ្ឋបាល​អភិវឌ្ឍសមត្ថភាព​មន្ត្រីរាជការស៊ីវិល

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយសាងសង់គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោម​ជាតិឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែ តុលា ក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យលោកស្រី Lyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា ទើបតែងតាំងថ្មី និងសហការី ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនោះ សម្តេចក្រឡាហោម ស្នើ៤ចំណុចធំៗឱ្យភាគី ADB ជួយគាំទ្រជាបន្តទៀតក្នុងនោះរួមមាន ទី១ បន្តស្វែងរកនូវអ្នកជំនាញបច្ចេកទេសបន្ថែម ដើម្បីគាំទ្រលើការងារអន្តរវិស័យមួយចំនួន ដូចជា ការរៀបចំប្រព័ន្ធអភិបាល​កិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ។ ទី២ ស្នើ ADB ឱ្យគាំទ្របន្ថែមលើថវិកាខ្វះខាតសម្រាប់គម្រោង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន។ ទី៣ ស្នើដល់ ADB ឱ្យជួយគាំទ្រសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងទៀត ក្រៅពីសាលា​ជាតិរដ្ឋបាលមូលដ្ឋាន ដែលមានដូចជា សួនច្បារ ទីធ្លាកីឡា ស្រះទឺកជាដើម ក្នុងបរិវេណសាលា​ជាតិរដ្ឋបាលមូលដ្ឋាន។ ទី៤ ស្នើដល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារសម្រាប់ការងារស្រាវជ្រាវ​នៅសាលាជាតិ​រដ្ឋបាល​មូលដ្ឋាន រួមទាំង​ការងារកសាងប្រព័ន្ធរដ្ឋបាល មូលដ្ឋាន និងគាំទ្រលើគម្រោងពង្រឹងសមត្ថភាពរដល់ដ្ឋបាល ស្រុកក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ជាការឆ្លើយតប លោកស្រី Lyotsana Varma បានទទួលយកសំណើទាំងនេះ បន្តធ្វើការសិក្សាជាមួយក្រុមការងារ​ក្រសួមហាផ្ទៃ ដើម្បីធានាបាននូវប្រសិទ្ធភាព។

លោកស្រីបន្តថា សម្រាប់ការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ADB ក៏កំពុងតែរៀបចំគម្រោង ក្នុងតម្លៃរហូត​ដល់ទៅ ១០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០ ក្នុងនោះ លោកស្រីក៏ស្នើសុំការគាំទ្រផងដែរ​ពីសម្តេច​ក្រឡាហោមផ្តល់ការគាំទ្រ ដើម្បីរួមគ្នាឱ្យគម្រោងនេះ អាចទទួលបានប្រសិទ្ធភាពទៅថ្ងៃអនាគត។

ជាការឆ្លើយតបសម្តេចក្រឡាហោម គាំទ្រក្នុងកិច្ចសហការរួមគ្នាជាមួយ ADB ដើម្បីសម្រេចគម្រោងនេះ ឱ្យទទួល​បានជោគជ័យ ជាពិសេសក្នុងអាណត្តិការងាររបស់លោកស្រីនាយិកាផងដែរ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម