សេដ្ឋកិច្ច
តម្លៃប្រេងសកលនឹង ហក់ឡើង ចាប់ពីខែក្រោយទៅ បន្ទាប់ពីសេចក្តីសម្រេចរបស់ OPEC+ (មានវីដេអូ)
ប្រទេសផលិតប្រេងកំពូលមួយចំនួនរបស់ពិភពលោក បានឯកភាពកាត់បន្ថយបរិមាណដែលពួកគេនាំចេញ នៅក្នុងការសម្រេចចិត្តមួយដែលនឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោក កើនឡើង។

សមាជិកអង្គការ OPec+ ដែលជាក្រុមមួយរួមបញ្ចូលទាំងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីផងដែរនោះ បាននិយាយថា ពួកគេនឹងកាត់បន្ថយទិន្នផល ចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ។
ក្រុមនេះនិយាយថា ខ្លួនចង់រក្សាតម្លៃឲ្យមានស្ថិរភាព បន្ទាប់ពីធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ប៉ុន្តែសេចក្តីសម្រេចនេះ បានបង្កឲ្យមានការព្រួយបារម្ភអំពីតម្លៃហក់ឡើង។

ការគិតទុកជាមុនដែលថា ប្រទេសនានាគ្រោងនឹងបូមប្រេងតិចជាងមុន បានជំរុញឲ្យតម្លៃប្រេងឡើងខ្ពស់រួចទៅហើយក្នុងសប្តាហ៍នេះ។ តម្លៃប្រេងឆៅម៉ាក Brent មួយបារ៉ែលបានហក់ឡើងជិត ២% ទៀត ពោលគឺឡើងដល់ ៩៣ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃពុធទី០៥ខែតុលា។
សេចក្តីប្រកាសនេះ ក៏បានកើតឡើងផងដែរ បើទោះបីជាមានការអង្វរករពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ឲ្យបូមប្រេងបន្ថែមទៀតក៏ដោយ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងក្នុងនិទាឃរដូវ នៅពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានរំខានដល់ការផ្គត់ផ្គង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden ខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តមិនបានគិតវែងឆ្ងាយនេះ។
គួរបញ្ជាក់ថា ការកាត់បន្ថយ ដែលប្រកាសដោយអង្គការនៃប្រទេសនាំចេញប្រេង (Opec) និងសម្ព័ន្ធមិត្ត គឺជាការកាត់បន្ថយធំបំផុតដោយក្រុមនេះ ចាប់តាំងពីវិបត្តិជំងឺរាតត្បាតក្នុងឆ្នាំ២០២០មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហេតុផលតែមួយគត់ ដែលនឹងធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើង ចាប់ពីខែក្រោយទៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ