សេដ្ឋកិច្ច
សមាគមកាត់ដេរ ឡាវ គ្រោងជំរុញការផលិត និងលក់ផលិតផលក្នុងស្រុក ជំនួសការនាំចូល
សមាគមឧស្សាហកម្មកាត់ដេរឡាវ (ALGI) សង្ឃឹមថា ឆាប់ៗខាងមុខនេះរាល់ភូមិនីមួយក្នុងប្រទេសឡាវ យ៉ាងតិចណាស់ក៏មានកន្លែងផ្គត់ផ្គង់សម្លៀកបំពាក់ដែលជាផលិតផលក្នុងស្រុកមួយដែរ ។

ប្រធានសមាគមលោក Xaybandith Raspone និយាយថា ការបង្កើតឲ្យមានការផ្គត់ផ្គង់សម្លៀកបំពាក់ដែលជាផលិតផលក្នុងស្រុកនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការនាំចូល និងជាការគ្រប់គ្រងអតិផរណាក្នុងប្រទេសផងដែរ ហើយវាក៏ជាផ្នែកមួយក្នុងការទប់ស្កាត់ការចាយវាយលុយបរទេសក្នុងការនាំចូលទំនិញខុសច្បាប់ និងមានតម្លៃថ្លៃផងដែរ ។
នាពេលបច្ចុប្បន្ន សមាគមន៍ឧស្សាហកម្មកាត់ដេរឡាវ មានសមាជិកទាំងអស់ចំនួន ៧៧ រោងចក្រ ដោយក្នុងនោះ រោងចក្រចំនួន ៥០ ផ្តោតសំខាន់លើផលិតផលក្នុងការនាំចេញ ហើយ ២៧ រោងចក្រទៀត ផលិតសម្លៀកបំពាក់សម្រាប់តម្រូវការក្នុងស្រុក ។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ឡាវនាំចេញទំនិញរបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ ទៅកាន់ទៅផ្សារ ដោយទំនិញទាំងនោះ ៨០ ភាគរយ គឹឈ្ពោះទៅកាន់ទីផ្សារអ៊ឺរ៉ុប, ៩ ភាគរយ ទៅកាន់ជប៉ុន, ៤ ភាគរយ ទៅកាន់អាមេរិក និង ២ ភាគរយទៀតទៅកាន់កាណាដា ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Laotian Times
ចុចអាន ៖ ទិន្នន័យថ្មីប្រាក់ខែគ្រូបង្រៀនថ្នាក់បឋមក្នុងប្រទេសទាំង ១០ នៅអាស៊ាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត