Connect with us

សេដ្ឋកិច្ច

ប្រធានសមាគម SME បំផុសគំនិតដល់អាជីវករ និងសហគ្រិននៅខេត្តកោះកុង ត្រូវចេះប្រើប្រាស់ទុនឲ្យចំគោលដៅ

បានផុស

នៅ

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា (SME) បានបំផុសគំនិតដល់អាជីវករ និងក្រុម​សហគ្រិន ដែលកំពុងធ្វើអាជីវកម្មនៅខេត្តកោះកុង ត្រូវចេះប្រើប្រាស់ទុនដែលខ្ចីពីធនាគារឲ្យចំគោលដៅ ចៀសវាង​រងនូវការខាតបង់ ឬក្ស័យធនលើមុខរបរ និងអាជីវកម្មរបស់ខ្លួន។

ម្យ៉ាងទៀត អាជីវករ និងសហគ្រិន ត្រូវគិតគូរអំពីផែនការមេ គុណភាពផលិតផល និងយុទ្ធសាស្រ្តប្រកួតប្រជែងនៅលើទីផ្សារ ឲ្យច្បាស់លាស់។ នេះជាការលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា តែ តាំងប៉ ពន្យល់បន្ថែមនៅថ្ងៃទី ៦ ខែតុលា ក្នុងសិក្ខាសាលា ស្តីពី ការកកសាងអាជីវកម្មប្រកបដោយភាពជោគជ័យដល់អាជីករ និងសហគ្រិននៅខេត្តកោះកុងថា SME ត្រៀមជានិច្ចនូវការចែករំលែកចំណេះដឹងពីវិធីសាស្រ្តពង្រីកសមត្ថភាព គំនិតច្នៃប្រឌិតថ្មី បច្ចេកវិទ្យាថ្មីៗ ព្រមទាំងដោះស្រាយផ្សេងៗដល់សហគ្រិន មុននឹងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

លោកឧកញ៉ា ស្នើដល់អាជីករ និងសហគ្រិននៅខេត្តកោះកុង ចាំបាច់យល់ដឹងពីការប្រើប្រាស់ទុនដែលមាន ឬខ្ចីពីធនាគារឲ្យចំគោលដៅ ចៀសវាងបោះទុនខុសគោលដៅ ដែលនាំឲ្យជួបហានិភ័យចំពោះអាជីវកម្ម កំពុងដំណើរការស្តារសេដ្ឋកិច្ច ក្រោយពីសេដ្ឋកិច្ចងើបចេញពីវិបត្តិជំងឺកូវីដ-១៩។

គួរជម្រាបថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏គ្រោងបង្កើតតំបន់ឧស្សហកម្មសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្តកោះកុង ដើម្បីងាយស្រួលគ្រប់គ្រងចំនួនសហគ្រិន និងអាជីវករបានច្បាស់លាស់ ចៀសវាងការផលិតផលនៅតាមផ្ទះ ដែលងាយប៉ះពាល់ដល់វិស័យបរិស្ថាន ឬបែបរដ្ឋបាលបច្ចេកទេស។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏បានគាំទ្រពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍លើកកម្ពស់សេដ្ឋកិច្ចសង្គម ជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ ដោយសន្យាជួយរកទីតាំងដីទំនេរណាមួយបង្កើតឲ្យចេញជារូបរាងឡើង ទន្ទឹមនឹងការមានតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង នៅស្រុកមណ្ឌលសីមា ផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា៤៩ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ចងការប្រាក់
សន្តិសុខសង្គម១០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម