សេដ្ឋកិច្ច
គ្រាន់តែនាំចេញស្លឹកដំណាំ វៀតណាម រកចំណូលបានជាង ៦ លានដុល្លារ
វៀតណាមទាញចំណូលបានប្រមាណជាង ៦ លានដុល្លារពីការនាំចេញស្លឹកដំឡូងមី ស្លឹកឫស្សី ស្លឹកចេក និងស្លឹកផ្សេងៗទៀត ត្រឹមរយៈពេល ៨ ខែប៉ុណ្ណោះនៃឆ្នាំ ២០២២ ពោលចំណូលនេះកើនឡើងប្រមាណ ៤.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្នុងនោះ វៀតណាមនាំចេញស្លឹកដំឡូងមីមានទំហំធំជាងគេ ប្រមាណជាង ១.៦ លានដុល្លារ បន្ទាប់មកស្លឹកឫស្សី ចំនួន ១.១ លានដុលា្លរ ខណៈស្លឹកចេករកចំណូលបាន 0.៨៤ លានដុល្លារ, ស្លឹកដំឡូងជ្វា 0.៥២ លានដុល្លារ និងស្លឹក Dandelion រកបាន 0.៣៥ លានដុល្លារ ។
ទន្ទឹមនឹងនេះ ការនាំចេញស្លឹកដំណាំ ក៏ដូចជាស្លឹកឈើផ្សេងទៀតរបស់វៀតណាមមានទំហំទឹកប្រាក់ចំនួន ១.៦៦ លានដុល្លារ ។
ជាមួយគ្នានេះ នៅក្នុងខែសីហា ការនាំចេញស្លឹកដំឡូងមី និងដំឡូងជ្វា គឺមានចំនួនច្រើនជាងគេ ពោលស្លឹកដំឡូងមី កើនប្រមាណ ២៩ ម៉ឺនដុល្លារ ស្មើ ១០១.៣ ភាគរយ ខណៈស្លឹកដំឡូងជ្វា កើន ៩៣ ពាន់ដុល្លារ ស្មើ ១១៥.៤ ភាគរយ លើសពីរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ ។ ដោយឡែក ស្លឹកឫស្សី ស្លឹកចេក និងស្លឹកនាំចេញផ្សេងៗទៀត គឹកើនឡើងក្នុងបរិមាណប្រហាក់ប្រហែលគ្នាទាំងអស់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Soha
ចុចអាន ៖ សមាគមកាត់ដេរ ឡាវ គ្រោងជំរុញការផលិត និងលក់ផលិតផលក្នុងស្រុក ជំនួសការនាំចូល
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច