សេដ្ឋកិច្ច
ម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ បានបើកដំណើរការសាកល្បង
ម៉ាស៊ីនផលិតអគ្គិសនីដើរដោយធ្យូងថ្ម មានកម្លាំង ៣៥០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន ហ័រទាន ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានបើកដំណើរការសាកល្បងហើយ។

ការដំណើរការសាកល្បងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីជំនាញជាច្រើនទៀត ។
បើតាមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលកម្ពុជា នឹងទទួលបានថាមពលអគ្គិសនីពីរោងចក្រដុតធ្យូងថ្មជាង២ពាន់មេហ្គាវ៉ាត់នៅឆ្នាំ២០២៤ខាងមុខនេះ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច។

បច្ចុប្បន្នកម្ពុជា មានរោងចក្រដុតធ្យូងថ្មរបស់ក្រុមហ៊ុនពីរក្នុងខេត្តព្រះសីហនុ ដែលមានថាមពលសរុបប្រមាណ ៦៣៥មេហ្គាវ៉ាត់ និងរោងចក្រចំនួនបីទៀត កំពុងមានការសាងសង់និងរៀបសាងសង់ ដែលមានថាមពលសរុបចំនួន ១៦៦៥មេហ្គាវ៉ាត់ ដែលរោងចក្រទាំងនោះ មានទីតាំងនៅនៅក្នុងខេត្តព្រះសីហនុ កោះកុង និងឧត្តរមានជ័យ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខនេះ។
តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ប្រភពថាមពលអគ្គិសនីរបស់កម្ពុជារួមមានវារីអគ្គិសនីប្រមាណ ៣៣ភាគរយស្ថានីយដុតធ្យូងថ្មប្រមាណ ៣៣ភាគរយថាមពលនាំចូលប្រមាណ ២៥ភាគរយ ប្រេងខ្មៅ និងម៉ាស៊ូតប្រមាណ ៧ភាគរយ និងថាមពលកកើតឡើងវិញប្រមាណ១,៣ភាគរយ។
យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជានឹងលែងឱ្យមានការសាងសង់រោងចក្រអគ្គិសនីដើរដោយ ធ្យូងថ្មបន្ថែមទៀតហើយ ចាប់ពីឆ្នាំ២០២២នេះតទៅ ដើម្បីរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ធ្លាប់បានមានប្រសាសន៍ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបានកម្ពុជា គឺបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀតហើយ ចាប់ពីឆ្នាំ២០២២នេះតទៅ ដោយផ្តោតទៅលើការប្រើប្រាស់ការឥន្ធនៈផូស៊ីលដែលជួយរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលកំពុងដំណើរការសាងសង់ គឺនៅតែបន្តដំណើរការដដែល៕ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង