ព័ត៌មានជាតិ
រាជរដ្ឋាភិបាលឧបត្ថមថវិកាគាំ ពារសុខភាពដល់យោធិនធ្វើលំហែមាតុភាពជិត២០នាក់ក្នុងខេត្តបាត់ដំបង
នៅក្នុងឱកាសប្រគល់ថវិការឧបត្ថម្ភ នៅទីបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះលោកជំទាវ ទឹម ដានិតឯកសំអូន ប្រធានកិត្តិយសយោធិននារី យោធភូមិភាគទី៥បានលើកឡើងថា ថវិការឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាពទាំងអស់ខាងលើនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមសម្រួលការលំបាកមួយចំណែកជាមួយយោធិននារីនៅក្នុងអំឡុងពេលសម្រាកធ្វើលំហែមាតុភាព។
លោកជំទាវបន្តថា ការចូលរួមនេះដែរក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់និងគិតគូរសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ នៅក្នុងអាណត្តិដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ដែលកើតចេញពីឆន្ទៈពលរដ្ឋ។
លោកជំទាវបន្តថា ទឹកប្រាក់ឧបត្ថម្ភដែលបានផ្តល់ជូនយោធិននារីសរុបចំនួន១៨នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០០.០០០រៀល បើទោះបីចំនួននេះមិនច្រើននិងគ្រប់គ្រាន់តាមភាពចាំបាច់ជាក់ស្តែង ប៉ុន្តែវាជាការចូលរួមនិងលើកទឹកចិត្ត ចំពោះគុណបំណាច់ដែលគ្រប់យោធិនបានខិតខំប្រឹងប្រែងបំរើការងារមិនគិតពីការនឿយហត់កាលពីកន្លងមក។
ក្នុងឱកាសនោះដែរ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯកឯក.សំអូន មេបញ្ជាការយោធភូមិភាគទី៥ ចំពោះយោធិននារីទាំងអស់ស្របជាមួយការអបអរសាទរចំពោះយោធិនទាំងអស់ទទួលបានសមាជិកថ្មីបន្ថែមម្នាក់ទៀតនៅក្នុងក្រុមគ្រួសារយោធិននិមួយៗសូមឲ្យមាតានិងទារកមានសុខភាពល្អ៕
អត្ថបទ ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត