Connect with us

ព័ត៌មានជាតិ

ពូជ​ពោត​ថ្មី​ មួយ​ហិតា​បានជាង ៨ តោន ដាំដុះជាង ២០០ កន្លែង​ ទិន្នផល​ខ្ពស់ ជាង​ពូជ​ពោត​នាំ​ចូល

បានផុស

នៅ

​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​ពូជ​ពោត​ថ្មី​មួយ​ ដែល​ធន់​នឹង​អាកាសធាតុ និង​ជំងឺ​ ហើយទទួលបាន​ទិន្នផល​ខ្ពស់​ថែមទៀត​។​

​បើតាម​អគ្គនាយកដ្ឋាន កសិកម្ម​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួចមក​ទើប​ទទួលបាន​លទ្ធ​ផ​លប្រភេទ​ពូជ​ពោត ​អ៊ីប្រ៊ីត​​ថ្មី​មួយ​មាន​ឈ្មោះថា “CHM01”ដែលមាន​លក្ខណ​ៈសម្បត្តិ​ធន់​នឹង​ជំងឺ ​និង​ផ្តល់​ទិន្នផល​ខ្ពស់​ប្រមាណ​ជាង៨,៦០តោន​ក្នុង​១​ហិកតា​ ខ្ពស់ជាង​ប្រភេទ​ពូជ​ពោត ​អ៊ីប្រ៊ីត ​ដែល​នាំចូល​ពី​បរទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ក៏​បា​នឲ្យដឹង​ទៀតថា ប្រភេទ​ពូជ​ពោត​ អ៊ីប្រ៊ីត ​ថ្មី​នេះ​មាន​អាយុកាលខ្លី​ជាង​ប្រភេទ​ពូជ​អ៊ីប្រ៊ីត​ផ្សេងៗ​ចំនួន​ពី​១០​ទៅ​១៥​ថ្ងៃ ។​ រីឯ​ការដាំដុះ​នៅ​រដូវប្រាំង​ប្រើ​រយៈពេល១០០​ថ្ងៃ និង​នៅ​រដូវវស្សាប្រើ​រយៈពេល​១០៥ថ្ងៃ ជា​ប្រភេទ​ពោត មានគ្រាប់​ធំ​និង​មានពណ៌​ទឹកក្រូច​ចាស់​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​យក​ប្រភេទ​ពូជ​ពោត​នេះ ទៅ​ដាំ​ដុះ​ពិសោធន៍​ បន្សាំ​នៅតាម​បណ្តា​ចម្ការ​របស់​កសិក​រ​នៅ​ខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ​ និង​ខេត្តកណ្ដាល​ចំនួន​ជាង២០០​កន្លែង ទាំង​ក្នុង រដូវវស្សា និង​រដូវប្រាំង​ចាប់ពីឆ្នាំ២០១៧ ,២០១៨ និង ២០១៩ ជា​លទ្ធផល​ទទួល​បាន​លក្ខណ​ប្រ​ហាក់​ប្រហែល​លទ្ធផល​នៅក្នុង​ស្ថានីយ​។​​

​យោង​លើ​លទ្ធផល នៃការស្រាវជ្រាវ​ទាំងពីរ​កន្លែង នៅ​ខែឧសភា កន្លងមក​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ បានសម្រេចអនុញ្ញាត​ឲ្យ​ចុះបញ្ជី​កា​ជា​ពូជ​ពោត ​អ៊ីប្រ៊ីត​ កម្ពុជា​ដំបូង​គេ​ដែលមាន​ឈ្មោះថា CHM01សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម