Connect with us

សេដ្ឋកិច្ច

ឡាវ ជួបប្រទះអតិផរណាកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំ

បានផុស

នៅ

ប្រទេសឡាវបានជួបប្រទះនូវការកើនឡើងអតិផរណាពី ៣០.១ ទៅ ៣៤ ភាគរយនៅក្នុងខែកញ្ញា ខណៈដែលការកើនដល់ ៣៤ ភាគរយនេះ គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសសម្រាប់រយៈពេល ២២ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើននៃអតិផរណានេះធ្វើឲ្យតម្លៃនៃម្ហូបអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងទំនិញចាំបាច់ផ្សេងៗជាច្រើនទៀត ក៏ហក់ឡើងថ្លៃផងដែរ ។ យោងតាមរបាយការណ៍ស្ថិតិឡាវបង្ហាញថា ការឡើងថ្លៃនេះគឺមួយផ្នែកពាក់ព័ន្ធទៅនឹងការនាំចូលទំនិញពីក្រៅប្រទេស ក៏ដូចជាការខូចខាតផលដំណាំដែលបណ្តាលមកពីព្យុះបក់បោក ។

ដោយឡែកកត្តាជំងឺរាតត្បាតកូវីដ ១៩, ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបំណុលសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសឡាវ ក៏បានរួមចំណែកចំពោះការបង្កើនអត្រាអតិផរណាខ្ពស់រយៈពេល ២២ ឆ្នាំផងដែរ ។

ជាមួយគ្នានោះ យោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា តម្លៃប្រាក់គីបបានធ្លាក់ចុះ ៣៧.៤ ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិក និង ៣២.៩ ភាគរយធៀបនឹងប្រាក់បាតថៃ នៅចន្លោះខែមករាដល់ខែសីហានៅក្នុងទីផ្សារផ្លូវការ ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលឡាវក៏បានព្យាយាមគ្រប់គ្រងស្ថានការណ៍ និងគ្រប់គ្រងអត្រាប្តូរប្រាក់ផងដែរ ប៉ុន្តែទោះជាយ៉ាងណាតម្លៃប្រាក់គីបនៅតែបន្តធ្លាក់ចុះដដែល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Laotian Times

ចុចអាន ៖ សមាគមកាត់ដេរ ឡាវ គ្រោងជំរុញការផលិត និងលក់ផលិតផលក្នុងស្រុក ជំនួសការនាំចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម