សេដ្ឋកិច្ច
ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើន ក្នុងខេត្តក្រុងវៀតណាមមួយចំនួន លែងមានសាំងលក់ (មានវីដេអូ)
ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១២១នៅក្នុងទីក្រុង ហូជីមិញ ឬស្មើនឹង ២០% នៃអ្នកលក់រាយប្រេងឥន្ធនៈរបស់ទីក្រុងនេះ គឺលែងមានសាំងលក់ហើយកាលពីថ្ងៃចន្ទទី១០ខែតុលា ដោយសារតែអ្នកលក់ដុំ មិនអាចបំពេញតាមតម្រូវការរបស់ពួកគេទាន់ពេលវេលា។

ហើយស្ថានីយ៍ជាច្រើនដែលគ្មានហ្គាសលក់ គឺមានទីតាំងនៅជាយក្រុង រួមមានសង្កាត់ Binh Chanh (៨កន្លែង), Binh Tan (១៥កន្លែង) និង Thu Duc (២១កន្លែង)។
នាយកដ្ឋានឃ្លាំមើលទីផ្សារទីក្រុងហូជីមិញ បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានីយ៍ប្រេងឥន្ធនៈភាគច្រើនដែលគ្មានប្រេងនៅក្នុងស្តុក គឺមានទំហំមធ្យម។

ជាមួយគ្នានេះ អ្នកផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈជាច្រើនបានឲ្យដឹងថា ដោយសារតម្លៃលក់រាយធ្លាក់ចុះ នាំឲ្យខាតបង់កាន់តែច្រើន។
ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន អនុញ្ញាតឲ្យអតិថិជន ចាក់សាំងត្រឹម ៥០០០០ ដុង (២.០៩ដុល្លារ) ប៉ុណ្ណោះ។

អ្នកលក់រាយនិយាយថា ការទម្លាក់តម្លៃលក់រាយ ដែលកំណត់ដោយរដ្ឋាភិបាល បានបង្ខំឲ្យពួកគេលក់ទាំងខាត។ ពួកគេកំពុងខាតបង់ពី ១០០ ទៅ ៣០០ លានដុង (៤១៦៦ ទៅ ១២៥០០ ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និង ៥០០ លានដុងនៅស្ថានីយ៍ធំៗ ដោយសារកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទតែម្តង ប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះទេនោះ។

មិនត្រឹមតែទីក្រុងហូជីមិញទេ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃចន្ទថា ស្ថានីយ៍ប្រេងឥន្ធនៈនៅខេត្តភាគខាងត្បូងមួយចំនួន ដូចជា An Giang, Dong Thap, Binh Duong និងកន្លែងផ្សេងទៀត ក៏កំពុងអស់ប្រេងឥន្ធនៈលក់ផងដែរ។
ការនាំចូលប្រេងសាំងបានធ្លាក់ចុះ ៤០% ក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសមុន ខណៈការនាំចូលប្រេងម៉ាស៊ូតបានធ្លាក់ចុះ ៣៥%៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ រុស្ស៊ី ប្រឈមធ្ងន់ធ្ងរ រឿងប្រេង និងទំនិញ ដោយគ្មានប្រព័ន្ធទូទាត់ SWIFT

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?