សេដ្ឋកិច្ច
លោក កាំង តុងងី៖ ការចាយប្រាក់រៀលជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឯករាជ្យរូបិយវត្ថុរឹងមាំ
ការប្រើប្រាស់ប្រាក់រៀល ជួយឱ្យយើងមានផលចំណេញច្រើនពីសេដ្ឋកិច្ច(សកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ) ដោយសារតែប្រាក់រៀលគ្រប់គ្រងដោយរដ្ឋាភិបាលខ្មែរ និងចរន្តសាច់ប្រាក់វិលចុះឡើងនៅក្នុងស្រុក ជួយឱ្យចំណេញសេដ្ឋកិច្ចមួយផ្នែក។ មួយវិញទៀត កាលណាយើងប្រើប្រាក់រៀល ដែលជារូបិយវត្ថុរបស់ខ្លួន គឺផ្តល់ឯករាជ្យភាពរឹងមាំដល់ប្រទេស មិនស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចពីប្រទេសផ្សេងៗ។ នេះគឺជាការលើកឡើងរបស់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី ថ្លែងប្រាប់កម្ពុជាថ្មីថា អធិបតេយ្យភាព គឺជាចំណុចមួយដ៏សំខាន់លើសពីផលចំណេញផ្នែកសេដ្ឋកិច្ចទៅទៀត នៅពេលពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលរបស់ជាតិ។ លោកលើកជាឧទាហរណ៍ថា បច្ចុប្បន្នវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ត្រូវបានគេយករូបិយបណ្ណមកបង្កើតជាសម្ពាធទៅលើប្រទេសមួយចំនួន ដែលប្រើប្រាស់ប្រាក់បរទេស។
ចំណែកការកើនឡើងអត្រាការប្រាក់ដុល្លារ ក៏ជាផ្នែកមួយផ្តល់ផលល្អសម្រាប់កម្ពុជា ក្នុងការជំរុញឱ្យមានកំណើនក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។ ទោះយ៉ាងណា ការប្រើប្រាស់ប្រាក់ដុល្លារ ឬប្រាក់រៀល គឺសុទ្ធតែពាក់ព័ន្ធរូបភាពសេដ្ឋកិច្ចធំដូចគ្នា ដោយសារកម្ពុជា សព្វថ្ងៃមានការដោះដូរទំនិញ និងការវិនិយោគពីខាងក្រៅ គឺត្រូវប្រើប្រាស់ប្រាក់ដុល្លារច្រើន។ នេះជាការបន្ថែមរបស់លោក តុងងី។

លោកបន្តថា ធនាគារជាតិ បានតម្រូវឱ្យគ្រឹះស្ថានធនាគារមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ប្រាក់រៀលឱ្យបាន ១០ភាគរយ យ៉ាងតិចសម្រាប់ឥណទាន។
បច្ចុប្បន្ននេះ វិស័យគ្រឹះស្ថានធនាគារមីក្រូហិរញ្ញវត្ថុ បានប្រើប្រាស់ប្រាក់រៀលប្រមាណ ២០ភាគរយ នៃឥណទានសរុប ស្មើនឹង ៨ពាន់លានដុល្លារអាមេរិក ដោយសារអតិថិជនភាគច្រើនរស់នៅតាមខេត្ត និងស្រុកស្រែចម្ការ។
តាមរបាយការណ៍ កាលពីឆ្នាំ ២០១៩ បង្ហាញថា ប្រជាពលរដ្ឋខ្មែរចំនួន ៦១ភាគរយ រស់នៅតាមតំបន់ជនបទ ដោយជាទូទៅពួកគាត់ប្រើប្រាស់ប្រាក់រៀល ច្រើនជាងប្រាក់ដុល្លារ។
បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។
បើតាមធនាគារជាតិ ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់