Connect with us

សេដ្ឋកិច្ច

ពន្ធដារ ប្រមូលចំណូលបានជាង ២,៦ពាន់លានដុល្លារ ៩ខែឆ្នាំ ២០២២

បានផុស

នៅ

រយៈពេល ៩ខែឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលតាមប្រព័ន្ធអនឡាញបានប្រមាណ ២៦៩៣,៣៨​លានដុល្លារ ស្មើនឹង ៩៥,៥៣ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ បើធៀបនឹងចំណូលពន្ធអាករ​ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កើនឡើង ប្រមាណ ៥៨០,៥១លានដុល្លារ ស្មើនឹង ២៧,៥០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីឯចំណូលប្រចាំខែកញ្ញា អគ្គនាយកពន្ធដារប្រមូលបាន ២៥៤,០៦លានដុល្លារ កើនក្នុងអត្រា ២៥,៩៨ភាគរយ បើធៀបនឹងខែដូចគ្នា កាលឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ នៅថ្ងៃទី​១១តុលា ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារ រយៈពេល ៩ខែឆ្នាំនេះ។ 

​កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ដែលលើសផែនការរហូត​ដល់ទៅជាង ២៤ភាគរយ។ 

ចំពោះកំណើននៃការប្រមូលចំណូលពន្ធនេះ គឺបានមកពីលទ្ធផលនៃកំណែទម្រង់ប្រព័ន្ធពន្ធដាររឹងមាំ​ និងការបង់ពន្ធមាន​តម្លាភាព ជាដើម។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ប្រធានពន្ធដារ បានបន្តថា ការផ្តល់់សេវាពិគ្រោះយោបល់ដល់អ្នកជាប់ពន្ធ និងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា​(E-Tax service) ព្រមទាំងការដាក់ចេញនូវវិធានចុះអង្កេតអចលទ្រព្យ និងការបោះពុម្ព ប្រគល់វិក្កយបត្រដល់​អ្នកជាប់​ពន្ធជាម្ចាស់​អចលទ្រព្យដល់គេហដ្ឋាន ក៏ជាផ្នែកមួយជួយដល់កំណើននៃការប្រមូលពន្ធផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម