សេដ្ឋកិច្ច
លោក ហេង សួរ៖ ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅកម្ពុជា ស្មើនឹងវៀតណាម
កម្ពុជា បានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២២នេះ ប្រាក់ឈ្នួលកម្មករ-កម្មការិនីកាត់ដេរឡើងដល់ចំនួន ១៩៤ ដុល្លារ ក្នុងមួយខែ។ ដោយឡែកឆ្នាំ ២០២៣ នឹងដំឡើងដល់ ២០០ដុល្លារ ដែលចំនួននេះ ស្មើនឹងប្រាក់ឈ្នួលអប្បបរមានៅប្រទេសវៀតណាមដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ បានបន្ថែមថា ពីមុនប្រាក់ឈ្នួលអប្បរមាកម្មករ នៅកម្ពុជា ទាបជាងប្រទេសវៀតណាម ប៉ុន្តែឥឡូវនេះស្មើគ្នា ដោយសារកម្ពុជា មានការកែទម្រង់ជាច្រើនចំណុច ដែលធ្វើឱ្យយើង[កម្ពុជា] កើនប្រាក់ឈ្នួល ដោយមិនបាត់បង់នូវភាពក្រកួតប្រជែងខ្លាំងពេកនោះទេ។
លោក ហេង សួរ បានគូសបញ្ជាក់ថា នៅប្រទេសខ្លះគេដំឡើងប្រាក់ឈ្នួលកម្មករគិតជារូបិយបណ្ណក្នុងស្រុក តែនៅពេលគិតជាប្រាក់ដុល្លារមានការថយថុះ។ ដោយឡែកនៅកម្ពុជា ការចរចាដំឡើងប្រាក់ឈ្នួលកម្មករ គិតជាប្រាក់ដុល្លារ ដូច្នេះពុំមានការខាតបង់នោះទេ នៅពេលប្តូរជារូបិយបណ្ណក្នុងស្រុក។

«កម្ពុជាដំឡើងប្រាក់ខែជាលុយដុល្លារ ដែលធ្វើឱ្យប្រាក់ខែកម្មករកម្មការិនីមិនបាត់បង់ដូចប្រទេសមួយចំនួនដែលដំឡើងប្រាក់ខែប្រចាំឆ្នាំជារូបិយបណ្ណខ្លួន»។ នេះជាការបន្ថែមរបស់លោក ហេង សួរ។
ទោះយ៉ាងណា លោកបញ្ជាក់ថា ប្រាក់ឈ្នួលកម្មករ នៅកម្ពុជា នៅក្រោមប្រទេសថៃបន្តិច ប៉ុន្តែលក្ខខណ្ឌការងារល្អ និងមានប្រាក់អត្ថប្រយោជន៍ជាច្រើនទៀត ពីលើប្រាក់ឈ្នួលគោល។
ការលើកឡើងរបស់លោក ហេង សួរ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២។
សូមបញ្ជាក់ថា កម្ពុជា មានរោងចក្រកាត់ដេរប្រមាណជិត ១៣០០រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារក្នុងវិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ និងដោយប្រយោលជិត ១លាននាក់៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា