សេដ្ឋកិច្ច
ទីផ្សារលក់រថយន្តនៅ ចិន មានសន្ទុះខ្លាំងឡើងវិញ
តម្រូវការខ្ពស់នៃការប្រើប្រាស់រថយន្តអគ្គិសនីពីសំណាក់ប្រជាពលរដ្ឋធ្វើឲ្យទីផ្សារលក់រថយន្តនៅក្នុងប្រទេសចិនមានការកើនឡើងវិញច្រើន ជាពិសេសនៅក្នុងខែកញ្ញា ដែលជាផ្នែកមួយជួយជម្រុញដល់សេដ្ឋកិច្ចប្រទេសចិន ។

សមាគមរោងចក្រផលិតរថយន្តអគ្គសនីបានលើកឡើងថា រថយន្តថ្មីៗជាច្រើនគ្រឿងត្រូវបានលក់ចេញ ខណៈគ្រាន់តែនៅក្នុងខែកញ្ញាកន្លងទៅ ចិនលក់ដាច់រថយន្តដល់ទៅ ២.៦ លានគ្រឿង ពោលកើនឡើងជាង ២៥ ភាគរយ បើធៀបនឹងឆ្នាំមុន ។
ក្នុងចំណោមរថយន្តទាំងនោះ គ្រាន់តែរថយន្តអគ្គិសនីមានចំនួនជាង ៧០ ម៉ឺនគ្រឿងទៅហើយ ដែលការកើនឡើងនេះគឺជិតទ្វេដង បើធៀបនឹងឆ្នាំកន្លងទៅ ។

គួរបញ្ជាក់ថា កំណើននៃការលក់រថយន្តនេះ គឺចាប់តាំងពីខែមិថុនាមកម្ល៉េះ ដោយសារតែមានការបន្ថយពន្ធពីសំណាក់រដ្ឋាភិបាលចិន ក៏ដូចជាការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ច បន្ទាប់ពីការបិទខ្ទប់ក្នុងរយៈពេលយូរបណ្ដាលមកពីជំងឺកូវីដ ១៩ នៅក្នុងទីក្រុងសៀងហៃ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ លុយយ័ន ចិន ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០៨

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ