សេដ្ឋកិច្ច
៤ចំណុច បង្ហាញថា ប្រទេសមួយកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច
វិបត្តិសេដ្ឋកិច្ច គឺសំដៅដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយមានការធ្លាក់ចុះ ក្នុងរយៈពេលយ៉ាងហោចណាស់ក៏២ឬ៣ត្រីមាសជាប់គ្នា។ លក្ខណៈសម្គាល់នៃវិបត្តិសេដ្ឋកិច្ច នឹងចាប់ផ្តើមមានដំណើរយឺតទៅៗ រហូតដល់វាមានសញ្ញាអវិជ្ជមាននៃកំណើន។ គេអាចសម្គាល់បានទៀត ដោយមើលទៅលើសូចនាករសេដ្ឋកិច្ចចំនួន៤ គឺ ទី១ ចំណូលមានការធ្លាក់ចុះបណ្តើរៗ ឬចំណូលពន្ធមានការធ្លាក់ចុះ។ ទី២ ចំនួនអ្នកអត់ការងារធ្វើកើនឡើង គួរឱ្យកត់សម្គាល់។ ទី៣ ចង្វាក់ផលិតកម្មត្រូវបានកាត់ផ្តាច់ ឬផ្អាក និងទី៤ ការលក់រាយមានការធ្លាក់ចុះ។

សម្រាប់សេដ្ឋកិច្ចវិទូខ្លះទៀត គេសម្គាល់វិបត្តិប្រភេទនេះ ដោយពិនិត្យមើលនៅពេលដែល GDP របស់ប្រទេសនោះ មានការធ្លាក់ចុះ ២ត្រីមាសជាចាំបាច់ ឬអត្រានិកម្មភាព (សំដៅដល់ភាគរយនៃអ្នកដែលអត់ការងារធ្វើ និងកំពុងស្វែងរកការងារ បើធៀបនឹងចំនួនកម្លាំងពលកម្មសរុបដែលមាននៅក្នុងប្រទេស) កើនឡើង ១.៥ភាគរយ នៅក្នុងប្រទេសរយៈពេលតិចជាង ១២ខែ។
ក្រៅពីនិយមន័យបែបបច្ចេកទេសនេះ ក៏មានការឱ្យនិយមន័យផ្សេងទៀត ដូចជា អតីតប្រធានាធិបតីអាមេរិក លោក ហារី ទ្រូម៉ាន់ ឱ្យអត្ថន័យយ៉ាងសាមញ្ញថា «ប្រសិនបើអ្នកជិតខាងរបស់អ្នកបានបាត់បង់ការងាររបស់ពួកគេ នោះមានន័យថា វាជាប្រភេទ Recession ប៉ុន្តែវាជាប្រភេទ Depression បើសិនជាអ្នកដែលបាត់បង់ការងារនោះ គឺជាអ្នក។

ដើម្បីអាចដោះស្រាយបញ្ហានេះបាន ជាទូទៅ រដ្ឋនឹងប្រើការទម្លាក់អត្រាការប្រាក់ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកើនឡើងវិញ។ វិបត្តិសេដ្ឋកិច្ចនេះ គឺពិបាកនឹងព្យាករថា វាកើតឡើងនៅពេលណាណាស់។ ពេលខ្លះអ្វីៗគ្រប់យ៉ាងកំពុងតែដំណើរការល្អប្រសើរសោះ ស្រាប់តែមានបញ្ហាវិបត្តិកើតមានភ្លាមៗ ក៏មាន។ ជាក់ស្តែងដូចជា ក្នុងអំឡុងវិបត្តិឆ្នាំ ២០០៨ និង ២០០៩ ដែលគ្រប់យ៉ាងកំពុងរីកចម្រើន ស្រាប់តែមានវិបត្តិហិរញ្ញវត្ថុកើតឡើងយ៉ាងទាន់ហន់។ វិបត្តិនេះ ត្រូវបានគេមើលឃើញថា កើតឡើងដោយសារតែអ្នកប្រើប្រាស់ និងអ្នកមានប្រាក់ មានគំនិតសុទិដ្ឋិនិយមច្រើនជ្រុល លើកំណើនសេដ្ឋកិច្ចអាមេរិក ដែលកំពុងតែបោះពួយយ៉ាងលឿន ហើយធនាគារក៏ចាប់ផ្តើមបង្ហូរឥណទានច្រើនជ្រុល ដែលវាជ្រុលរហូតដល់ធនាគារខ្លួនឯង ត្រូវក្ស័យធនបិទទ្វារជាបន្តបន្ទាប់។
មួយវិញទៀត យើងក៏អាចកត់សម្គាល់ស្ថានភាពនាពេលបច្ចុប្បន្ននេះ ពោលគឺមុនឆ្នាំ ២០២០ សេដ្ឋកិច្ចនៅលើពិភពលោក មានកំណើនខ្ពស់ ដូចជា កម្ពុជា ជាដើម កំណើនសេដ្ឋកិច្ចរហូតដល់ជាង ៧ភាគរយ។ ប៉ុន្តែចាប់ពីឆ្នាំ ២០២០មក ក្រោយកើតមានវិបត្តិជំងឺកូវីដ-១៩ ឆ្លងរាលដាលទូទាំងពិភពលោក ប្រទេសជាច្រើនបានបិទច្រកចេញ ដើម្បីទប់ស្កាត់ នាំឱ្យសេដ្ឋកិច្ចនៅលើពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។ ស្របពេលជាមួយវិបត្តិកូវីដមិនទាន់បញ្ចប់ផងនោះ ក៏កើតមានវិបត្តិសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី មកមួយជាន់ទៀត ដែលបង្កឱ្យកើតមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
ទោះយ៉ាងណា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រួលទៅលើកិច្ចការងារជាច្រើន ដោយបានពន្លឿនការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋលើសផែនការកំណត់ ពង្រឹងលើការប្រមូលពន្ធ និងផ្តល់ឱ្យកាសដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសធ្វើការវិនិយោគនៅកម្ពុជា ជំរុញការនាំចេញ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូជាច្រើនទៀត។ ទឡ្ហីករណ៍ទាំងអស់នេះ នាំឱ្យកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ