Connect with us

សេដ្ឋកិច្ច

ស្ថាប័នធនាគារ ​និងមីក្រូហិរញ្ញវត្ថុ​ត្រៀមផ្ដល់ការស្នើរៀបចំ​ឥណទានឡើងវិញ​សម្រាប់ពលរដ្ឋ​ដែលរង​ផលប៉ះពាល់ដោយទឹកជំនន់

បានផុស

នៅ

ស្ថាប័នធនាគារ ​និងមីក្រូហិរញ្ញវត្ថុ​បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការស្នើរៀបចំឥណទានឡើងវិញ​សម្រាប់អតិថិជនបន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលបានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង តុងងី ប្រធាននាយក​ដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២នេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ បានត្រៀមខ្លួន​នៅពេល​ដែលទទួលព័ត៌មាន​អំពីគ្រោះទឹកជំនន់​ ដោយបានធ្វើការវាយតម្លៃ និងពិភាក្សាជាមួយសមាជិក​រួចហើយ។

លោកបន្តថា «ជាគោលការណ៍គឺយើងចង់ជួយអតិថិជន​របស់យើង​ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់​ ដូចឆ្នាំកន្លងទៅដែលយើងផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ យើងបានប្រជុំបន្ទាន់ជាមួយធនាគារជាតិ​ ហើយធនាគារជាតិ​នឹងចេញសេចក្ដីជូនដំណឹងមួយពាក់ព័ន្ធទៅនឹងការរៀបចំឥណទានឡើងវិញ​ក្នុងពេលឆាប់ៗនេះ»

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៧ ខែតុលានេះថា ប្រជាជនប្រមាណ ២ ម៉ឺនគ្រួសារ ដែលត្រូវបានទទួលការអន្តរាគមន៍ ស្បៀង ពូជ ការវាយតម្លៃទាក់ទងនឹងជំនួយសង្គម ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ឱ្យពួកគាត់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម