ព័ត៌មានជាតិ
ធនាគារជាតិផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ជាក់ស្ដែងដោយទឹកជំនន់
ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ១៨ ខែតុលានេះ បានប្រកាសអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដោយរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

សេចក្ដីជូនដំណឹងរបស់ធនាគារជាតិចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលានេះ បញ្ជាក់ថា ធនាគារជាតិបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយចូលរួមការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌដូចជា៖
– ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនូវឥណទានប្រតិទាន
– ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
– ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
– ការពន្យឥណទានប្រតិទាន
– ការបន្ថែម ឬការផ្លាស់ប្ដូរអ្នករួមខ្ចី ឬអ្នកធានាប្រសិនបើមាន
– ការផ្លាស់ប្ដូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណទានប្រតិទាន
– ការលើកលែង ឬបន្ថយទ្រព្យធានា
– ការបន្ថយលក្ខខណ្ឌកិច្ចសន្យា
ធនាគារជាតិបញ្ជាក់ថា ការផ្ដល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់ ៦ ខែ គិតចាប់ពីថ្ងៃប្រសិទ្ធិភាពនៃកិច្ចសន្យាថ្មី។

ធនាគារជាតិបញ្ជាក់ថា ដើម្បីរួមចំណែកសម្រាលបន្ទុក និងស្ដារជីវភាពរបស់អ្នកខ្ចី គ្រឹះស្ថានគួរពិចារណាផ្ដល់ការអនុគ្រោះដូចជា ការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាងរឹបអូសទ្រព្យធានាររបស់អ្នកខ្ចីប្រាក់ជាដើម៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ