សេដ្ឋកិច្ច
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចបន្ថយអត្រាការប្រាក់លើកលែងការផាកពិន័យពលរដ្ឋរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ នេះគឺជាខ្លឹមសារសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី ១៩ ខែ តុលានេះ។

បើតាមសមាគមទាំងពីរ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិក នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាព ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជនប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែតុលាថា «នេះគឺជាគោលការណ៍ ដែលយើងចង់ជួយអតិថិជនរបស់យើងដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដូចឆ្នាំកន្លងទៅដែរ »។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលសង និងរៀបចំឯកសារផ្តល់ឥណទានឡើងវិញ ដើម្បីផ្តល់ការអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋដែលបានប្រើកម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ច្បាស់ជាមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញនោះទេ ដូច្នេះ សូមមីក្រូហិញ្ញវត្ថុទាំងអស់កុំឆ្លៀតយកឱកាសស្ថានភាពនេះ ទៅរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ ឬបង្ខំឱ្យសងភ្លាមៗនោះ។
ក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ធនាគារជាតិ បានកោះប្រជុំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងបានឯកភាពគ្នា កាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ។ បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។ ពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់។ ពន្យារឥណប្រតិទានបន្ថែម និង/ឬការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ។ ផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan) ។ការលើកលែង ឬ បន្ថយទ្រព្យធានា។ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់ ៦ ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ