សេដ្ឋកិច្ច
អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅទ្រឹងជាឱកាសសម្រាប់អ្នកមិនទាន់មានលំនៅឋាន
នៅក្នុងស្ថានភាពដែលទីផ្សារអចលនទ្រព្យនៅទ្រឹង ជាឱកាសល្អបំផុតសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ និងអ្នកដែលមិនទាន់មានលំនៅឋានរស់នៅផ្ទាល់ខ្លួន អាចពិចារណាក្នុងការទិញនាពេលនេះ នឹងទទួលបានលក្ខខណ្ឌងាយ និងសមរម្យជាមួយអ្នកលក់។ នេះគឺជាការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា សម្រាប់លំនៅឋានដែលទិញហើយ អាចចំណេញច្រើននាពេលខាងមុខ គឺដូចជា ផ្ទះនៅក្នុងបុរី ឬផ្ទះ Shop house សម្រាប់ប្រើប្រាស់ជាអាជីវកម្មក្នុងរយៈពេលយូរ នឹងទទួលបានប្រាក់ចំណេញខ្ពស់។
លោកបន្តថ្លែងដូច្នេះថា «នៅពេលនេះ លក្ខខណ្ឌតម្លៃការទូទាត់មានភាពបត់បែនច្រើន ដែលនេះជាសញ្ញាមួយល្អ អាចចាប់យកឱកាសប្រសិនមានប្រាក់ក្នុងការវិនិយោគ»។

លោកបានបន្ថែមទៀតថា នៅពេលដែលស្ថានភាពវិបត្តិផ្សេងៗស្ងប់ស្ងាត់ វិស័យចលនទ្រព្យនឹងងើបឡើងវិញ តម្លៃក៏នឹងអាចស្ទុះឡើងផងដែរ ប៉ុន្តែពេលនេះ នៅទ្រឹង។
ដូចគ្នានេះដែរ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានចំណូលសមរម្យ តែមិនទាន់មានលំនៅឋាន គួរពិចារណាទិញផ្ទះណាដែលមានតម្លៃពិសេស មានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល នៅក្នុងកាលៈទេសៈនេះ ដែលអ្នកទិញមានប្រៀបចរចាតម្លៃជាមួយអ្នកលក់។

ចំពោះតម្លៃអចលនទ្រព្យងើបឡើងវិញ ឬបន្តធ្លាក់ចុះ គឺអាស្រ័យទៅលើកត្តាធំៗចំនួនបី៖ ទី១ គឺការហូរចូលរបស់ក្រុមហ៊ុនបរទេស ចូលមកវិនិយោគនៅកម្ពុជា នោះនឹងបង្កើនតម្រូវការលើវិស័យអចលនទ្រព្យកាន់តែខ្ពស់។ ទី២ ការហូរចូលនៃភ្ញៀវទេសចរ ខណៈដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣ និងទី៣ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ចំណូលរបស់ប្រជាជន។ តើអត្រានៃការមានការងារធ្វើរបស់ប្រជាជនយើងកើនឡើងជាងមុន ឬប្រាក់ចំណូលកើនឡើងខ្ពស់ឬអត់ ដែលនេះ អាចជាសញ្ញាបញ្ជាក់បានថា វិស័យអចលនទ្រព្យកើនឡើង ធ្លាក់ចុះ ឬនៅទ្រឹង។ នេះជាការគូសបញ្ជាក់របស់លោក ឡោ វិចិត្រ។
ចំណែកលោក ច្រឹក សុខនីម មើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងតំបន់អាស៊ាន និងផ្នែកខ្លះនៃពិភពលោក នៅក្នុងឆ្នាំ ២០២២-២០២៣ គឺនៅទ្រឹង ឬមានកំណើនតិចតួចបំផុត។ លោកវាយតម្លៃថា វិស័យនេះ នឹងអាចងើបឡើងវិញខ្លាំង នៅពាក់កណ្តាលឆ្នាំ ២០២៤ ទៅឆ្នាំ ២០២៥៕


-
សន្តិសុខសង្គម១៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល