Connect with us

ព័ត៌មានជាតិ

ក្រសួង​កសិកម្ម ចុះ​ដោះស្រាយ​បញ្ហា​ពង​ទា​ធ្លាក់​ថ្លៃ​ នាំ​ទាំង​ក្រុមហ៊ុន​ធានា​រក​ទីផ្សារ​​លក់ឲ្យ​​បានថ្លៃ​ទៀត

បានផុស

នៅ

​ក្រុមការងារទីផ្សារ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកណ្តាល​ បាន​ចុះ​ជួប​ជាមួយ​ប្រជាកសិករ​អ្នក​ចិញ្ចឹម​ទាយ​កពង​ ដែល​មកពី​៤​ភូមិ​ក្នុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ ដើម្បី​ដោះស្រាយ​លើបញ្ហា​ពង​ទា​ធ្លាក់​ថ្លៃ។​

​បើតាម​លោក​មេឃុំ​ស្លុង ​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ឃុំ​របស់លោក​មាន​កសិក​រ​ចិញ្ចឹម​ទា​យក​ពង​ចំនួន​១៣០​គ្រួសារ ​ស្មើនឹង​១៣០​រោង​ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ពង​ទា​ធ្លាក់​ថ្លៃ ជាហេតុ​ធ្វើ​ឲ្យ​កសិករ មិនអាច​រកប្រាក់​ចំណេញ​បាន​។​

​ក្នុងការ​ចុះជួយ​ដោះស្រាយ​បញ្ហា​ពង​ទា​ធ្លាក់​ថ្លៃ​ ក៏មាន​តំណាង​ក្រុមហ៊ុន​នានា​ចូលរួម​ផ្តល់​ជា​មតិយោបល់​ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ពង​ទា​បាន​សន្ទុះ​ឡើងវិញ​ផងដែរ​។​

លោក កាន់ បញ្ញា​រិ​ទ្ធិ តំណាង​ក្រុមហ៊ុន​ ដា​វ៉ាន់ និង​លោកស្រី ជៀក ពិសី​ តំណាង​ផ្សារ​បៃតង​ស្រស់​បាន មានគំនិត​ស្រដៀង​គ្នា​ផងដែរ​ថា​ ការដែល​ក្រុមហ៊ុន​មកជួប​ប្រជុំ​ដើម្បី​ពិភាក្សា​ប្រមូល​ទិញ​ពង​ទានា​ពេលនេះ​ គឺ​មក​ដោយ​ទឹកចិត្ត​ស្រឡាញ់​ខ្មែរ​ដូចគ្នា ចង់​ជួយ​គ្នា​ គ្រា​ដែល​លំបាក​ ដូចនេះ​ក្រុមហ៊ុន​ទាំងពីរ​នឹង​ទទួល​ទិញ​ពី​កសិករ ក្នុងតម្លៃឯកភាពគ្នា​ និង​ដាក់លក់​វិញ​ក្នុងតម្លៃ​ដដែល​មិន​យក​ហួស​តម្លៃ​ដើមឡើយ។​ មួយវិញទៀត​ប្រសិនបើ​កសិករទាំងអស់​មាន​អ្នកតំណាង​អាចយ​កពង​ទា​ទៅ​លក់​នៅ​ភ្នំពេញ ក្រុមហ៊ុន​ទាំង​២ ជួយផ្តល់​កន្លែង​តាំង​លក់​និង​កំណត់តម្លៃ​ពងទា យក​ដោយ​ខ្លួនឯង​ក៏បាន​ដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​កសិករ​អ្នក​ចិញ្ចឹម​ទា​មាន​ច្រើន​គ្នា ហើយ​ពង​ទា​មាន​ច្រើនជាង​២០០០​គ្រាប់​/​ថ្ងៃ ក្រុមហ៊ុនមិនអាច​ទទួល​ទិញ​បាន​អស់​ទេ​ ដូច្នេះ​កសិករ​ទាំងអស់​ ត្រូវ​រើស​តំណាង​របស់ខ្លួន​ជា​អ្នកប្រមូល​ផ្អែក​តាម​ចំនួន​ទា​ចិញ្ចឹម​តិច ឬ​ច្រើន(​គិត​ជា​ភាគរយ​) ដើម្បី​កុំ​ឲ្យ​មានការច្រណែន​គ្នា ដើម្បី​ប្រមូល​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន ។​

​ក្នុង​ការជួយ​អន្តរាគមន៍​បញ្ជា​ទិញ​ពង​ទា​ពី​កសិករ​ក្នុងស្រុក​ខ្សាច់កណ្ដាល​ដោយ​កំណត់​ទិ​ញ​ពង​ទា​១​គ្រាប់​តម្លៃ​៣៥០​រៀល ​ក្នុងនោះ​ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​និង​សុ​ខ​ភាព​សាធារណៈ​បាន​បញ្ជា​ទិញ១៥០០០​គ្រាប់​ ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកណ្ដាល​ ទិញ​១​ម៉ឺន​គ្រាប់​អភិបាល​ស្រុក​ខ្សាច់កណ្ដាល៣០០​គ្រាប់ មេឃុំរ​កាជ​ន្លឹ​ង​៣០០​គ្រាប់​ ក្រុមហ៊ុន​ផ្សារ​បៃតង​ស្រស់​១៥០០០​គ្រាប់ ក្រុម​ហ៊ុន​ផ្សារ​ប៊ី​យូ​២៤០០​គ្រាប់​ ក្រុមហ៊ុន​ផ្សារ​សួន​ធម្មជាតិ​៩០០​គ្រាប់​ភូមិ​ពង​ទា​ខ្មែរ​។

៤០​គ្រាប់ ​ផ្សារ​ឡាក់​គី​២​ចំនួន​១២០០​គ្រាប់ អូឡាំពិក​ស៊ុប​ភើ​ម៉ា​ត​៦០០​គ្រាប់​ផ្សារ​ASA​ចំនួន​៦០០​គ្រាប់ ​និង​ផ្សារ​កសិដ្ឋាន​ធម្មជាតិ​៣០០០​គ្រាប់​ ដែល​សរុប​ទាំងអស់​ចំនួន​៨៩៣០០​គ្រាប់​ ដែលមាន​ទឹកប្រាក់​ចំនួន​៣១២៦៤០០០​រៀល​ ឬ​ស្មើនឹង​៧៨៦១​ដុល្លារ​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម