ព័ត៌មានជាតិ
លោក សុខ ឥសាន៖ ថវិកាដែលបានមកពីតំណក់ប្រេង រាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រង ក្រុមក្រៅ ច្បាប់គ្មានវាសនាទេ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ថវិកាដែលបានមកពីតំ ណក់ប្រេងនាពេលនេះ គឺរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រង និងទុកដាក់ ចាយវាយសម្រាប់ផលប្រយោជន៏ជាតិ និងប្រជាជនកម្ពុជា ចំណែកក្រុមឧទ្ទាមក្រៅច្បាប់គ្មានវាសនាបានកាន់លុយនេះទេ។
លោក សុខ ឥសាន បញ្ជាក់យ៉ាងនេះថា “តំណក់ប្រេងបានមក គឺរាជរដ្ឋាភិបាលកម្ពុជារបស់ គណ បក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រង និងចាយវាយសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ក្រុមឧទ្ទាមក្រៅច្បាប់គ្មានវាសនាបានកាន់លុយបានពីថ្លៃប្រេងនោះទេ?”។ បើតាមលោក សុខ ឥសាន អ្នកព្រួយបារម្ភពីការចាយវាយលុយប្រេង គ្រាន់តែមនុស្សម្នាក់ ក្នុងចំណោម១៦លាននាក់ប៉ុណ្ណោះ មិនមែនតំណាងប្រជាជនកម្ពុជាទេ។

ការលើកឡើងរបស់លោក សុខ ឥសាន បានធ្វើឡើងតាមរយៈសារអេឡិកត្រូនិកតេឡេក្រាម នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ និងបន្ទាប់ពីក្រុមប្រឆាំងផ្កាប់មុខ ដែលកំពុងនីរទេសខ្លួននៅក្រៅបរទេស ហើយដែលត្រូវបានចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់ បានស្រែកក្តែងៗតាមរយៈបណ្តាញផ្សព្វផ្សាយ ដែលបំរើឲ្យនយោបាយពួកគេ អំពីប្រាក់ចំណូលដែលបានមកពីដំណក់ប្រេងរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានទទួលផលពីតំណក់ប្រេងជាលើកដំបូងរបស់ខ្លួន ដោយចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុក នៃឈូងសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ ក៏គាប់ជួនជាមួយខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា ហើយក៏សម្ដេចបានចាត់ទុកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជាផងដែរ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី