ព័ត៌មានជាតិ
រយៈពេល១២ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចូលទស្សនាអង្គរចំនួនជាង៤០ម៉ឺននាក់ទទួល បានចំណូលជាង១៨ដុល្លារអាមេរិក
រយៈពេល១២ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសសរុបចំនួន៤០០,៨៨៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ ដែលចំនួននេះ មានការថយចុះ៨១.៨២ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូច គ្នា ឆ្នាំ២០១៩ ប៉ុន្តែទោះជាយ៉ាងណា រយៈពេលនេះ កម្ពុជាអាចរកចំណូលបានសរុបចំនួន១៨,៦៥៤,៨២៨ដុល្លារអាមេរិក។

ចំណែកខែធ្នូ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សរុបចំនួន១,១៦៩នាក់ (ថយចុះ៩៩.៤៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩) និងទទួលបានចំណូល៥២,៥៤៣ ដុល្លារអាមេរិក (ថយចុះ៩៩.៤៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈ ពេលដូចគ្នា ឆ្នាំ២០១៩)។
សម្រាប់ឆ្នាំ២០២០នេះដែរ រារដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប៨០១,៧៧៨ដុល្លារអាមេរិក ដែលបានមកពីរួមចំណែក នៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ នេះបើតាមរបាយការណ៏របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
ទោះជាយ៉ាងណារបាយការណ៍មិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរបរទេស និងចំណូលនោះទេ ប៉ុន្តែជាការកត់សំគាល់ ការធ្លាក់ចុះ នៃចំនួនភ្ញៀវទេសចរបរទេស ក៏ដូចជាចំណូល ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោក។ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់គ្រប់វិស័យទាំងអស់ ជាពិសេសវិស័យទេសចររបស់កម្ពុជា។
លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ធ្លាប់បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ គឺបានធ្វើឱ្យថយចុះយ៉ាងខ្លាំង ជាពិសេសការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបិទជើងហោះហើរ និងវិធានការបិទនៅតាមបណ្ដាប្រទេសជាច្រើន។ ទោះជាយ៉ាងណា លោកបានអះអាងថា នៅប្រទេសកម្ពុជា ទោះបីជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ តែចលនាទេសចរក្នុងស្រុក បានចូលរួមចំណែកខ្លះដែរ នៅក្នុងការទ្រទ្រង់ទំហំ នៃវិស័យទេសចរណ៍ក្រោយពីមានការធ្លាក់ចុះ នៃភ្ញៀវបរទេសនេះ។

លោកអះអាងថា អ្នកទេសចរក្នុងស្រុកមិនមានការកើនឡើងទេ នៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ កន្លងមក ប៉ុន្តែបានចូលរួមចំណែកខ្លះ ដោយសារមិនមានការធ្លាក់ចុះខ្លាំង គឺមានការធ្លាក់ចុះពីប្រមាណទៅ១៥ ទៅ២០ភាគរយប៉ុណ្ណោះ (ភ្ញៀវទេសចរក្នុងស្រុក បូកជាមួយជនបរទេស និងអង្គទូតជាដើម ដែលរស់នៅក្នុងប្រទេសកម្ពុជា)។ ដូច្នេះតាមតួលេខ ថ្វីត្បិតតែមានការថយចុះ ប៉ុន្តែវាស្ថិតនៅក្នុងរង្វង់មួយ ដែលអាចជួយប្រតិបត្តិករផ្នែកឯកជន ឲ្យមានដង្ហើមសេដ្ឋកិច្ចខ្លះ ខណៈពេលដែលមានការថមថយផ្នែកទេសចរណ៍អន្តរជាតិនេះ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី