Connect with us

សេដ្ឋកិច្ច

ការនាំចូលប្រេងឆៅរបស់ ចិន ពី រុស្ស៊ី កើនឡើង ៧.៤៦ លានតោន

បានផុស

នៅ

យោងតាមរបាយការណ៍ទិន្នន័យរបស់ចិនបានបង្ហាញថា បរិមាណនាំចូលប្រេងឆៅពីរុស្សីកើនដល់ចំនួន ៧.៤៦ លានតោននៅក្នុងខែកញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើប្រៀបធៀបទៅនឹងឆ្នាំមុន ការនាំចូលប្រេងរបស់​ចិនពីប្រទេសរុស្ស៊ីបានកើនឡើង ២២ ភាគរយនៅក្នុងខែកញ្ញា ខណៈរោងចក្រចម្រាញ់ប្រេងរបស់ចិនកំពុងទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប នៅពេលដែលការចម្រាញ់ក្នុងស្រុកក៏មានកម្រិតទាបផងដែរ ។

ដោយឡែក ការនាំចូលប្រេងសរុបរបស់ចិន បែរជាមានការធ្លាក់ធ្លាក់ចុះ ២ ភាគរយទៅវិញនៅក្នុងខែកញ្ញាដូចគ្នានេះ ហើយការផ្គត់ផ្គង់ពីប្រទេសអាហ្វ្រិកខាងលិចមួយចំនួនដូចជា អង់ហ្គោឡា ក៏បានថយចុះ ៣៦ ភាគរយផងដែរ ។

ចំពោះប្រទេសអារ៉ាប់ប៊ីសាអូឌីតវិញ គឺនៅតែដើរតួជាអ្នកផ្គត់ផ្គង់ប្រេងឆៅទៅចិនច្រើនជាងគេ ពោលចំនួន ៧.៥៣ លានតោន ឬ ១.៨៣ លានបារ៉ែល ។

ក្រៅពីរុស្សី និងអារ៉ាប់ប៊ីសាអូឌីត, ចិនក៏មានការនាំចូលប្រេងឆៅពីអាមេរិកក្នុងបរិមាណជិត ៨០ម៉ឺនបារ៉ែលផងដែរនៅក្នុងខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរ​ចេញពីសមាជបក្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម