សេដ្ឋកិច្ច
រោងចក្រផលិតបេតុងកៅស៊ូនៅស្រុកកំពង់ត្រាចគ្រោងដាក់ឲ្យដំណើរការឆាប់ៗ
រោងចក្រផលិតបេតុងកៅស៊ូ (AC) អាចផលិតបាន១២០តោនក្នុងមួយម៉ោងមានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពតគ្រោងនឹងដាក់ឱ្យដំណើរការឆាប់ៗនេះដែលអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ព្រមទាំងសម្រួលតម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ។
ក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការចុះត្រួតពិនិត្យរោងចក្រផលិតបេតុងកៅស៊ូ (AC) នេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលសកម្មភាពការងារផលិតបេតុងកៅស៊ូរបស់រោងចក្រ ការពិភាក្សាលម្អិតអំពីគម្រោងផែនការការងារ និងការត្រៀមដាក់ដំណើរការរោងចក្រជាផ្លូវការនាពេលឆាប់ៗខាងមុខ។
ការសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (Asphalt Concrete Plant=AC) នេះរដ្ឋាភិបាលវិនិយោគទឹកប្រាក់ ១,១ លានដុល្លារដែលអាចមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០ តោន ក្នុង ១ ម៉ោងដើម្បីរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកាត់បន្ថយការនាំចូលពិសេសអាចជួយផ្គត់ផ្គង់ដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ក៏ដូចជាសម្រួលឱ្យតម្លៃផលិតផលបេតុងកៅស៊ូកាន់តែមានតម្លៃប្រកួតប្រជែង និងជួយជំរុញឱ្យគុណភាពផ្លូវថ្នល់កាន់តែប្រសើរ អាចប្រើប្រាស់បានជាប់យូរអង្វែង និងចំណេញថវិកាជាតិផងដែរ។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២១ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថារោងចក្រនេះនឹងដើរតួនាទីសំខាន់សម្រាប់ផលិតបេតុងកៅស៊ូ យកទៅប្រើក្រាលផ្លូវ ខណៈបច្ចុប្បន្នកម្ពុជាតែងបញ្ជាទិញពីក្រៅប្រទេស។
លោកបន្តថា ការបញ្ជាទិញបេតុងកៅស៊ូពីក្រៅប្រទេសបានធ្វើឱ្យកម្ពុជាចំណាយប្រាក់ច្រើន ហើយថែមទាំងត្រូវចំណាយពេលដឹកជញ្ជូនផងដែរ។ ភាពលំបាកនេះបានជំរុញឱ្យក្រសួងសាធារណការស្នើសុំឱ្យក្រុមហ៊ុន សៀងហៃ ជួយទិញគ្រឿងចក្រមកដំឡើងរោងចក្រផលិតបេតុងកៅស៊ូនៅក្នុងទីតាំងខាងលើ។
លោកលើកឡើងទៀតថា ដោយសាររដ្ឋាភិបាលបានកំណត់ផែនការក្នុងការអភិវឌ្ឍផ្លូវថ្នល់ឱ្យមានគុណភាពកាន់តែល្អនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏គ្រោងនឹងសាងសង់រោងចក្រផលិតបេតុងកៅស៊ូ ១ បន្ថែមទៀតនៅតំបន់ខេត្តបាត់ដំបងក្នុងពេលឆាប់ៗផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ