Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករបានជិត៧សែនតោន ទៅកាន់ទីផ្សារក្រៅប្រទេស

បានផុស

នៅ

លោក វេងសាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩។

នៅក្នុងឆ្នាំ២០២០នេះដែរ បរិមាណ នៃការនាំចេញស្រូវ សរុប ចំនួន ២ ៨៩៣ ៩៥១ តោន ដែលមានតម្លៃសរុប នៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានបន្តថា ការនាំចេញអង្ករកម្ពុជា ទៅកាន់គោលដៅចំនួន ៦០ ប្រទេសក្នុងនោះប្រទេសចិន មានចំនួនច្រើនជាងគេ រហូតដល់ចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប។ បន្ទាប់មកសហភាពអ៊ឺរ៉ុប (២៤ប្រទេស) មានចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប និងបណ្តាប្រទេសអាស៊ាន(៦ប្រទេស) មានចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រៅពីនេះកម្ពុជា ក៏បាននាំចេញទៅកាន់គោលដៅផ្សេងទៀត(២៩ប្រទេស) មានចំនួន ១១០ ៧០០ តោន ស្មើនឹង ១៦,០២% នៃការនាំចេញអង្ករសរុបដែលមាន – ក្រុមហ៊ុននាំចេញមានចំនួន៧៦ ក្រុមហ៊ុន។

បើតាមលទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០បានឲ្យដឹងថា ផលិតផលសរុប និងស្ថានភាពស្បៀងកម្ពុជា មានផ្ទៃដីដាំដុះ ចំនួន ៣ ៤០៤ ១៣១ ហិកតា និងមានផ្ទៃដី​ប្រមូល​ផលចំនួន ៣ ២៦៨ ៩៦៨ ហិកតា។ ទិន្នផលមធ្យមចំនួន ៣,៣៤៥ តោនក្នុង១ហិកតាដោយមានបរិមាណផលសរុបចំនួន១០៩៣៥ ៦១៨ តោន និងអតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន និងអតិរេកស្បៀងសរុប (គិតជាអង្ករ) ចំនួន ៣ ៧៩០ ១៦៨ តោន។

បើគិតតម្លៃផលិតផលលសរុបស្រូវ និងអង្ករ មានចំនួន ៣ ៨២៣ ៤៣៤ ០៨០ ដុល្លារអាមេរិក៕

អទ្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម