Connect with us

សេដ្ឋកិច្ច

កម្ពុជា កំពុងសិក្សាកែលើកកម្រិតផ្លូវដែក​សព្វថ្ងៃឱ្យទៅជាផ្លូវដែកល្បឿនលឿន

បានផុស

នៅ

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងសិក្សាកែ​លើកកម្រិតផ្លូវដែកសព្វថ្ងៃ ឱ្យទៅជាផ្លូវដែកល្បឿនលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវដែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ ការដឹកជញ្ជូនតាមផ្លូវដែកកន្លែងខ្លះបើកបានល្បឿន ៣០គីឡូម៉ែត្រ កន្លែងខ្លះ ៥០គីឡូម៉ែត្រ និងកន្លែងខ្លះទៀតបាន ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលល្បឿនប៉ុណ្ណេះ លោក​រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា យឺតណាស់។

បើតាមលោក ស៊ុន ចាន់ថុល កម្ពុជា ចង់លើកកម្រិតផ្លូវដែក ឱ្យរត់បានក្នុងល្បឿន ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដូចទៅនឹងប្រទេសឡានដែរ។

សព្វថ្ងៃនេះ ក្រសួងសាធារណការកំពុងសិក្សាគម្រោងផ្លូវដែកពីប៉ោយប៉ែត មកភ្នំពេញ និងទៅក្រុងព្រះសីហនុ។ លើសពីនេះទៀត ក្រសួងក៏បានសិក្សាចប់សព្វគ្រប់ទៅលើគម្រោងផ្លូវដែកលើអាកាស និងប្រព័ន្ធរថភ្លើងក្រោមដី ដោយកំពុងធ្វើការកែកុនមួយចំនួន និងស្វែងរកដៃគូរដាក់ទុនវិនិយោគរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម