Connect with us

សេដ្ឋកិច្ច

កម្ពុជា រកចំណូលពីការនាំចេញផលកសិកម្ម​ទៅចិនប្រមាណជិត ៥០០លានដុល្លារ ៩ខែឆ្នាំនេះ

បានផុស

នៅ

រយៈពេល ៩ខែឆ្នាំ ២០២២នេះ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ៤៩១លានដុល្លារ។ នេះបើយោងតាមទិន្នន័យនាំចេញកសិផលទៅក្រៅប្រទេស នៃអគ្គនាយក​ដ្ឋានកសិកម្ម។ ទិន្នន័យនេះ បញ្ជាក់ថា ទីផ្សារប្រទេសចិននៅមានសក្តានុពលធំទូលាយ ដែលអាចជួយ​ស្រូបយក​ផលិតផល​កសិកម្មកម្ពុជាច្រើនថែមទៀត និងប្រទេសទាំងពីរនៅមិនទាន់​បានប្រើប្រាស់ឱ្យបានជាអតិបរមា​នូវ​សក្តានុពលដែលមានក្នុងវិស័យនេះនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរជំរុញ​កិច្ចសហប្រតិ​បត្តិការ​ឱ្យកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត ដើម្បីរិះរកមធ្យោបាយថ្មីល្អៗ និងមានប្រសិទ្ធភាព​ឆ្លើយតបទៅនឹង​ទំហំសក្តានុពលដែលមាន។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិនិយោគទុនចិននៅក្នុងវិស័យកសិកម្មនៅ​មានកម្រិតទាប​ខ្លាំងនៅឡើយ។ ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ ៧០លានដុល្លារ ហើយសម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២នេះ តួលេខនេះ បានធ្លាក់ថែមទៀត នៅត្រឹមតែប្រមាណ ៤លានដុល្លារប៉ុណ្ណោះ ដែលទាមទារឱ្យយើង​ទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងជំរុញឱ្យបានខ្លាំងក្លាថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានប្រកាសនៅក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី ២៧ ខែ តុលាថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកទូលាយ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគថ្មីថែម​ទៀតពីប្រទេសចិន ក្នុងវិស័យកសិកម្ម ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ កម្ពុជានាំចេញផលកសិកម្មទៅប្រទេសចិនបានប្រមាណជាង ៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹង ៧០០លានដុល្លារ។

ដោយឡែកនៅថ្ងៃទី ២៧ ខែតុលា កម្ពុជា បានសម្ពោធសមិទ្ធផលថ្មីបន្ថែមទៀត គឺការនាំចេញផ្លែមៀនស្រស់​ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទីផ្សារប្រកបដោយសក្តានុពលសម្រាប់កសិផលកម្ពុជា សំដៅចូលរួម​លើកកម្ពស់ប្រាក់ចំណូល និងជីវភាពអ្នកដាំមៀន ជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយជាតិ​អភិវឌ្ឍន៍វិស័យ​កសិកម្មឆ្នាំ ២០២២-២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម