Connect with us

សេដ្ឋកិច្ច

​​ម្ចាស់​អាជីវកម្ម​ ១៦ នាក់ ​​ចែក​រំលែកបទពិសោធន៍​ចាប់ផ្តើម​បង្កើត​ជំនួញ

បានផុស

នៅ

នៅ​ថ្ងៃទី២៩ និង ៣០ ខែ​តុលា ឆ្នាំ២០២២ នឹង​មាន​ជំនួប​ពិព័រណ៍ Startup Expo 2022 ​ស្ដី​ពី​គំនិត​រក​ស៊ី​ថ្មីៗ​នៅ​កម្ពុជា​។ ក្នុង​ពិព័រណ៍​​នេះ មាន​ការ​​ចូលរួម​ពី​សំណាកវាគ្មិន​លោក សំ កុសល ស្ថាបនិក Baksey Media និងលោក ម៉ង់ វណ្ណឌី ស្ថាបនិកក្រុមហ៊ុន  BizAdvisor រួមជាមួយម្ចាស់អាជីវកម្មប្រមាណជិត ១០០ នាក់ ដែល​ស្ថិត​នៅ​ Factory Phnom Penh ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីនេះនឹង​​​ចាប់​ផ្តើម​ពី​ម៉ោង ៨ព្រឹក​ រហូត​ដល់​ម៉ោង ៧​យប់​ ដោយ​សិក្ខា​សាលា​មាន​វាគ្មិន​ល្បីៗ​ចំនួន ១៦រូប មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជោគជ័យ​ច្រើន​ឆ្នាំ ឡើង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី “គំនិត​រក​ស៊ីថ្មីៗ និង​យុទ្ធសាស្រ្ត​នៅ​ក្នុង​ការ​កៀរគរ​ទុន​សម្រាប់​ធ្វើ​អាជីវកម្ម”។​

ក្នុង​កម្មវិធី​ក៏​មាន​ការ​ចែក​ជូន​សៀវភៅ​ហ្រ្វី​​ចំនួន ៣ពាន់ក្បាល​ទៅ​ដល់​អ្នក​ដែល​បាន​ចូល​រួម​​ ​ការ​ញាំ​អាហារ​ហ្រ្វី​ជា​ច្រើន​មុខ ចាប់​ឆ្នោត​យក​រង្វាន់ ទស្សនីយភាព​ល្ខោន​ខោល ​ព្រម​ទាំង​ការ​ប្រគំ​តន្ត្រី​ មាន​ស្តង់​អាជីវកម្ម​ប្លែកៗ ពោរ​ពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិតប្រមាណ​ជា ៥០ស្តង់។

​តាម​រយៈ​ការ​រៀប​ចំ​ពិព័រណ៍​មួយ​នេះ​ឡើង​រ ​ក្នុង​គោល​ដៅ​ធំមួយ​ដោយ​ចង់​ឃើញ​កម្ពុជា​មាន​គំនិត​រក​ស៊ី​ថ្មីៗ​ច្រើន ​ឈាន​ដល់​ការ​ទាញ​យក​ជន​បរទេស​ឱ្យ​ចូល​មក​ទស្សនាការ​តាំង​ពិព័រណ៍​គំនិត​រកស៊ីនៅ​កម្ពុជានា​ពេល​អនាគត”។ ហើយ​ក៏​អាច​ឲ្យ​អ្នក​ដែល​បាន​ទៅ​ចូល​រួម​ទទួល​បាន​ទាំង​ចំណេះ​ដឹង​ថ្មីៗ ល្អៗ គំនិត​នៃ​ការ​រកស៊ី ការ​ប្រកប​អាជីវកម្ម ​ពី​សំណាក​វាគ្មិន​ខាងលើ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម