Connect with us

សេដ្ឋកិច្ច

កម្ពុជា រំពឹងថានឹងសម្រេចបានអត្រាកំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ ឆ្នាំ ២០២៣

បានផុស

នៅ

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយ​សម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤ភាគរយ ទោះបីជារងផលប៉ះពាល់ពីវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែនយ៉ាង​ណាក្តី ដោយសារតែតម្រូវការខាងក្រៅ និងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ។ ដោយឡែក​សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា​ កំពុងងើប​ឡើងវិញ ក្រោយពីប្រយុទ្ធនឹងការរីករាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវយន្តការ ត្រួតពិនិត្យ និងវាយតម្លៃ ច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជា ទទួលបាននូវវ៉ាក់សាំងទាន់ពេល និងគ្រប់គ្រាន់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយឥត​គិតថ្លៃជូនដល់ ប្រជាជនប្រកបដោយជោគជ័យតាម “អភិក្រមផ្ការីក”។

ចំពោះការព្យាករកំណើនសេដ្ឋកិច្ចនឹងកើនឡើងក្នុងកំណើន ៦,៦ភាគរយ នៅឆ្នាំ ២០២៣ខាងមុខនេះ ត្រូវបានគាំទ្រ​ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែល ទៅនឹងកំណើនឆ្នាំ២០២២ ក្នុងត្រា ៩,០% ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំ នៃអនុវិស័យ កាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តងើប​ឡើងវិញ​ក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។

វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។

វិស័យសេវាកកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យ​គាំទ្រទេសចរណ៍ផ្សេងៗទៀត។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានសង្កត់ធ្ងន់ថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ៥,៤% និង ៦,៦% រៀងយ៉ាងណាក្តី, កម្ពុជាក៏នៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម និង/ឬហានិភ័យ ដែលបង្កឡើង​ដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនសម្រេចបានតាម​ការគ្រោងទុក ក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខដែលក្នុងនោះរួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយ​វត្ថុរបស់​ប្រទេស​អភិវឌ្ឍន៍ ជាពិសេស ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើន​សេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហា កោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយ នៃការអនុវត្តវិធានការអន្តរាគមន៍ ដែលត្រូវបានដាក់ចេញក្នុង “ក្របខ័ណ្ឌ យុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់​ឆ្នាំ​២០២១-២០២៣ ក្នុងគោលបំណងស្ដារ និងពង្រឹងសក្ដានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់​ទៅគន្លង​នៃកំណើនជាសក្ដានុពលប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការចាប់យកនូវកាលានុវត្តភាព​ថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម